មិនជឿកុំប្រមាថ! សុខៗប្តូររូប Profile ដាក់កំរងផ្កាបុណ្យសពជាការលេងសើច ស្រាប់តែស្អែកឡើងបែរជាត្រូវស្លាប់បាត់បង់ជីវិតមែនទែនយ៉ាងរន្ធត់

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Fai Chi Ming បានដូររូបភាពរបស់ខ្លួនដាក់ជារូបភាពកំរងផ្កាបុណ្យសព ហើយស្រាប់តែមិនបានប៉ុន្មាន ស្អែកឡើងស្រាប់តែក្មេងប្រុសខាងលើត្រូវបានបាត់បង់ជីវិតភ្លាមដោយគ្រោះថ្នាក់ចរាចរណ៍តែម្តង ដែលករណីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

យោងតាមការឱ្យដឹងពីសំណាក់មិត្តភក្តិរបស់ក្មេងប្រុសរងគ្រោះដែលបានចូលមកធ្វើការ Comment បានបញ្ជាក់ឱ្យដឹងថា កាល​ពី​វេលា​ម៉ោង ៦​ព្រឹក ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ Fai Chi Ming បាន​​ដូរ​​រូប Profile Facebook ​ខ្លួន​ឯង​ដោយ​កាត់​រូប​ដាក់​ក្នុង​កម្រង​ផ្កា​សម្រាប់​សព និង​​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​ខ្លួន​ឯង​ស្លាប់​មែន​ទែន​អីចឹង ដោយ​ដាក់​ថា​«RIP since 8.8.2019 » ដែល​មាន​ន័យ​ថា សូម​ទៅ​កាន់​សេចក្តី​ស្ងប់​សុខ​ឬ​ទៅ​កាន់​សុគតិភព​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩។

ស្រាប់​តែ​មក​ដល់​វេលា​ម៉ោង​ ៦៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ សីហា ​ថ្ងៃ​បន្ទាប់​ ម្ចាស់​គណនី​ខាង​លើ​ពិត​ជា​បាន​ស្លាប់​មែន​ទែន ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ដែលបានបង្កឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បើក​បញ្ច្រាស​ទិស​គ្នា។ នៅក្នុងហេតុការណ៍នោះមានមនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ និង​លោក​សង្ឃ​២​អង្គ​ទៀត រង​របួស​ធ្ងន់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ។ ហេតុការណ៍​ខាង​លើ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​កើត​កន្លែង​ឆែក​សំបុត្រ​ផ្លូវ​ទៅ​ស្រះ​ស្រង់ ស្ថិត​ក្នុង​ភូមិ​ក្រវ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ម៉ូតូ​ទី​១ ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE:7784 បើកបរ​ដោយ​ឈ្មោះ នី យ៉ែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច(ស្លាប់) ក្នុង​នោះ​អ្នក​រួម​ដំណើរ​ដោយ​ព្រះ​សង្ឃ​២​អង្គ៖ ១.ភិក្ខុ ហ៊ន យុក ព្រះជន្ម​២២​វស្សា មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ តាកែវ(របួសធ្ងន់) ២.សាមណេ ម៉េង ចិន្ដា ព្រះជន្ម​១៥​ វស្សា ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ(របួស​ធ្ងន់)។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ទៀត​ថា ក្រោយ​កើត​ហេតុ សាកសព​ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​ពីរ​នាក់ បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។ ដោយ​ឡែក-សាកសព​ម្នាក់​ទៀត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ខេត្ត​តាកែវ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​នគរបាល​ចរាចរណ៍ ដឹក​យក​ទៅ​រក្សាទុក​ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី៕

 

Leave a Reply

Your email address will not be published. Required fields are marked *