ពិតជាមិនធម្មតា! បេក្ខនារី លៀង ចាន់ឡា ក្រោយពីទទួលបានការកែសម្ភាស និងទទួលបានកែផាត់មុខរួចមកពេលនេះពិតជាប្លែកខ្លាំងណាស់

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបេក្ខនារី លៀង ចាន់ឡា ដែលត្រូវគេរើសអើយក្នុង កម្មវិធីពិភពលោក X Factor Cambodia បានធ្វើឲ្យមហាជនមានការអាណិតអាសូរ និងបាននាំគ្នាជួយចូលរួមឧបត្ថម្ភទំនប់បម្រុងនាងជាច្រើនដើម្បីលើកទឹកចិត្តឱ្យនាងបានចូលរួមបន្តប្រកួតនៅក្នុងកម្មវិធីប្រឡងចំរៀងខាងលើនេះទៀត។

យ៉ាងណាក៏ដោយក្រោយពីការទំនុកបំរុងផ្សេងៗហើយក៏មានការប្រកាសធ្វើការកែសម្ភាសឱ្យនាងផងដែរ ដើម្បីធ្វើការសម្រស់របស់នាងមានការកែប្រែ និងអាចមានទំនុកចិត្តកាន់តែខ្ពស់សម្រាប់ពេលចូលរួមប្រឡង។ ហើយអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺនៅពេលដែលនាងបានទទួលការកែសម្ភាសហើយ និងបានធ្វើការតុបតែងមុខ ពេលនេះនាងបានក្លាយទៅជាមនុស្សម្នាក់ដែលសឹងតែគេមើលមិនស្គាល់ ដោយសារតែសម្រស់របស់នាងគឺស្អាតប្លែកតែម្តង។

ជាមួយនឹងស្នាដៃនៃការផាត់មុខដ៏ល្អ ជាមួយនឹងការស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរទៀតនោះបានធ្វើឱ្យសម្រស់របស់នាងកាន់តែប្លែកស្រស់ស្អាតតែម្តង ហើយអ្នកដែលបានឃើញហើយគឺពិតជាគ្មាននរណាដែលមិនសរសើរទៅលើសម្រស់របស់នាងនោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *