ទៀតហើយ! សូមប្រុងប្រយ័ត្នៗ ពេលនេះផ្លូវជាតិលេខ៣ត្រូវបានទឹកជន់លិចទៀតហើយ

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងជាបន្តបន្ទាប់ ខណៈដែលមានទឹកជំនន់បានធ្វើការលិចលង់ទៅលើខេត្តនានាជាច្រើនកន្លែង ខណៈដែលផ្លូវជាតិលេខ៤ ក៏ត្រូវបានគេប្រកាសឱ្យផ្អាកចរាចរណណ៍ជាបណ្តោះអាសន្នដោយសារតែសភាពនៃទឹកជំនន់មានសភាពធ្ងន់ធ្ងរពេក។

ជាក់ស្តែងត្រឹមមកត្រឹមម៉ោងជិត៨ និង០០នាទីព្រឹកថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាវារេញ ត្រង់ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ទឹកបានជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រផងដែរ ហើយពេលនេះសមត្ថកិច្ចបានសម្រេចបិទផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានអូរស្មាច់ជាបណ្តោះអាសន្ន បន្ទាប់ពីមានការកើនឡើងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចខត្តព្រះសីហនុ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕

Leave a Reply

Your email address will not be published. Required fields are marked *