ភ្ញាក់ផ្អើលមិនស្ទើ! គ្រូបង្រៀនឆែកកិច្ចការសាលារបស់សិស្ស ស្រាប់តែប្រទះឃើញសិស្សប្រើប្រាស់វេបសាយអាសអាភាសជាឯកសារយោងនៅក្នុងកិច្ចការ

ព៍តមានអន្តរជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានលោកគ្រូម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គមដែលបង្ហាញអំពីសិស្សរបស់គាត់ដែលបានច្រលំយកវេបសាយអាសអាភាសមកដាក់នៅក្នុងបញ្ជីឯកសារយោងនៅក្នុងការកិច្ចការសាលារបស់ខ្លួន ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអ្នកលេងបណ្តាញសង្គម។

យោងទៅតាមការបង្ហោះពីសំណាក់គណនីហ្វេសបុកដែលមានឈ្មោះថា Teh Peng Hong បានបង្ហាញអំពីរូបភាពនៃឯកសារយោងរបស់កូនសិស្សរបស់គាត់ម្នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយបានប្រើប្រាស់វេបសាយ Porn Hub ដែលជាវេបសាយអាសអាភាសមួយមកដាក់ធ្វើជាវេបសាយសម្រាប់ឯកសារយោងនៅក្នុងកិច្ចការរបស់ខ្លួន។

ក្រោយពីបានប្រទះឃើញបែបនេះលោកគ្រូក៏បានបង្ហោះសារដើម្បីផ្តាំផ្ញើទៅកាន់សិស្សរបស់គាត់ថា សូមដាក់វេបសាយណាដែលគាត់អាចចូលទៅមើលបាន ហើយវេបសាយនេះគឺបានធ្វើឱ្យគាត់ងើយឆ្ងល់មិនតិចទេ ថាតើមានអ្វីនៅក្នុងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *