សូមជួយចែករំលែកផង! គួរឱ្យអាណិតណាស់សមត្ថកិច្ចជើងខ្លាំងខាងប្រដេញចាប់ចោរនៅសង្កាត់ទំនប់ទឹក ពេលនេះបែរជាត្រូវបានចោរលួចម៉ូតូទៅបាត់ ដោយសារតែ

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាកផ្អើលមួយបានកើតឡើងខណៈដែលមានករណីចោរបានលួចម៉ូតូរបស់សមត្ថកិច្ចមួយគ្រឿង ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង០២ទាបភ្លឺ​ ឈានចូលថ្ងៃសៅរ៍​ ទី១០ ខែសីហា​​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចលេី​ចិញ្ចេីមផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ១៩៣​ ស្តុបទួលស្វាយព្រៃ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចដែឡជាម្ចាស់ម៉ូតូបានបញ្ជាក់ឱ្យដឹងថាខ្លួនមានឈ្មោះ ឡុច លីណា ព្រះនាម​ 18អូ​ ដែលរៀបរាប់ប្រាប់ខ្ញុំបាទម៉េង​ជាអ្នកសារព័ត៌មាន ជួយផ្សាយឲ្យគាត់ផង​ គាត់អត់មានលទ្ធភាពទិញអាថ្មីទេ​ ហេីយម៉ូតូដែលចោរលួចយកទៅបាត់នោះ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HR-3424 គឺគាត់បង់រំលោះដោយ​ញីសឈាម​ យកមកជិះ​ប៉ុណ្ណោះ​ ។

ហើយនៅមុនពេលកើតហេតុ ម៉ូតូធំដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃ ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល​ ទេីបយកម៉ូតូផ្ទាល់ខ្លូន​ ​ម៉ាក​ហុងដាឌ្រីម​ (Dream)​ មកជិះល្បាត​ការពារសុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​អស់ជាច្រេីនម៉ោង​រួចមក​ ក៏ចូលគោលដៅវិញ​ នៅចំណុចលេី​ចិញ្ចេីមផ្លូវ​ម៉ៅសេទុង​ កែងផ្លូវ១៩៣​ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូទន្ទឹមជាប់ប៉ៅអ៉ីដូចសព្វដង ហេីយបានសម្រាកលេី​ប៉ៅអ៉ី​ដេីម្បីតម្រង់ខ្នង​បន្តិច​ មិនដឹងថា ភ្លេចដកសោរ​ទេ ហេីយក៏ដេក​លង់លក់មួយភាំង​ទៅ ស្រាប់តែលឺសម្លេង​បញ្ឆេះម៉ូតូ​ ក៏ភ្ញាក់ដឹងខ្លួន​ ស្ទុះងេីបមេីល​ឃេីញជនសង្ស័យ​ជិះយ៉ាងលឿនស្លេវ​ទៅបាត់

ជាងនេះទៅទៀតប្រពន្ធ​របស់សមត្ថកិច្ចរងគ្រោះបានរៀបរាប់លេី​ហ្វេសប៊ុក​ថា​៖ «ម៉ូតូដែលត្រូវបានចោរលួចនោះវាជាកំលាំងញើសឈាមរបស់គាត់ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវបានចោលួចបាត់ទៅហើយ»​ ៕

Leave a Reply

Your email address will not be published. Required fields are marked *