កុំចេះតែហ៊ាន! សម្តេចក្រឡាហោម ស ខេង បានចេញលិខិតព្រមានជាផ្លូវការចំពោះស្នងការនគរបាលខេត្តកណ្តាល ក្រោយពីមានការប្តឹងពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយ គ្រួសារនិយម

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញលិខិត ត្រូវអនុវត្តវិន័យតាមរកតាមរូបភាពព្រមានលើកទី ១ បើមិនព្រម កែប្រែនឹង នៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការ តាមវិន័យបស់កងកម្លាំងនគរបាលជាតិ ចំពោះលោក ឧត្តមសេនីយ៍ទោអ៊ាវចំរើន អត្តលេខ ០៣៦៤១ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះបានធ្វើឡើងក្រោយពីមានមន្ត្រីថ្នាក់ក្រោមនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើលិខិតអនាមិក ហែកកេរ្ត៏ រឿងអាស្រូវមួយចំនួនក្រោមការដឹកនាំរបស់លោកអ៊ាវ ចំរើន បក្សពួកនិយម ពុករលួយ កៀបសង្កត់កូនចៅក្រោមឪវាទ ដើរដាក់ខែ តាមទីតាំងល្បែងស៊ីសង នានា តែយ៉ាងណា លោក ក៏ធ្លាប់បានបដិសេធ រួចហើយ ដែរជុំវិញការចោទប្រកាន់នោះ ។

សូមរំលឹកថា កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩ មន្ដ្រីនគរបាល មួយចំនួន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បាននាំគ្នាដាក់លិខិតទៅក្រសួងមហាផ្ទៃ ប្តឹង លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល ទៅថ្នាក់លើ ដោយបាន បើកកាយ រឿងអាស្រូវ ពុករលួយ គ្រួសារនិយម ក្រោមការដឹកនាំរបស់លោក អ៊ាវ ចំរើន កឹបកេងលុយដែលថ្នាក់លើទំលាក់ក្នុងការបំពេញការងារផ្សេងដែលរាជរដ្ឋាភិបាលបានដាក់ចុះ និង ប្រព្រឹត្តអំពើពុករលួយជាច្រើនក្នុងការដាក់ខែនៅតាមទីតាំងល្បែងស៊ី ល្បែងឆ្នោតកន្ទុយលេខ ល្បែងជល់មាន់ខ្នាតធំៗជាដើម។

ក្នុងនោះលោកក៏បានប្រើប្រាស់កម្លាំងដែលជាខ្សែស្រឡាយរបស់លោកឲ្យដាក់ខែយកលុយពីបនល្បែងធំៗគ្រប់ប្រភេទដូវជាទីតាំងកត់ឆ្នោតនៅស្រុកកោអធំ សង្វៀនជល់មាន់ ក្នុងកាស៊ីណូឧកញ៉ា សុខ ថៃនៅជ្រៃធំ១ខែ៣០០០ដុល្លារ។ មិនតែប៉ុណ្ណោះលោកក៏ពាក់ព័ន្ធក្នុងការ រឹបអូសយកដីរបស់វរៈព្រំដែននៅជ្រៃធំ ស្រុកកោះធំមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងលក់ដីរបស់រដ្ឋនៅមុខស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឲ្យទៅស្នងការរងនិងមន្ដ្រី រួមទាំប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *