អុញនោះ!! បុរសម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច គ្រាន់តែប៉ូលីសហៅអោយដោះស្រាយសោះ បែជាលោតធាក់ត្រូវម៉ាត់មេប៉ុស្តិ៍រហូតធ្វើឱ្យ

ព៍តមានទូរទៅ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅទីក្រុងភ្នំពេញ ដែលបានបង្កឡើងដោយបុរសម្នាក់ដែលគេសង្ស័យផឹកចំស្រាកាចហើយ ទើបគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះតែបែជាបង្កអោយទៅជាមានអំបើហិង្សាទៅវិញ ដោយគ្រាន់តែសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍សោះ ស្រាប់តែបុរសចិត្តខ្លាំងរួចក៍មិនសុខចិត្ត ក៍បានកាន់យកក្រដាសកំណត់ហេតុរបស់សមត្ថកិច្ច រួចក៏បានហែកចោលនៅនិងមុខសមត្ថកិច្ច ហើយសមត្ថកិច្ចក៏រុញទះបុរសនោះមួយដៃ រហូតធ្វើឲ្យបុរសនោះហក់មកវាយលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតបណ្ដាលឱ្យរងរបួសចំម៉ាត់ ។

បើទោះបីជាយ៉ាងណាក៍ដោយចំពោះហេតុការនេះសមត្ថកិច្ចបួននាក់ចាប់សឹងតែមិនឈ្នះជាមួយនិងបុរស់ចិត្តខ្លាំងរូបនោះ បន្ទាប់មកសមត្ថកិច្ចក៍បានសម្រេចចិត្ត វាយខ្នោះភ្លាមនិងបញ្ជូនខ្លួនបុរសនោះមកអធិការនគរបាលខណ្ឌចំការមនទាំងយប់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ ១៧៣ មុខហាងម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩នេះ ។

ជាមួយគ្នានេះដែរបើយោងតាមប្រភពព័ត៌មានដែលនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Lexus RX 330 ពណ៌ខ្មៅ មួយគ្រឿងបានប៉ះគ្នាជាមួយនឹងរថយន្តម៉ាក Range Rover ពណ៌ខ្មៅដូចគ្នា នៅចំណុចទល់មុខហ្នឹងហាងម្លប់ស្វាយ ៩៩ ហើយពេលនោះរថយន្ត Range Rover មិនបានឈប់ធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ហើយក៏បើកចេញកន្លែងនោះ ធ្វើឲ្យម្ចាស់រថយន្ត Lexus ដេញតាមមកដល់ចំណុចជិតដល់ស្តុបស្ថានទូតចិន ក៏កាត់រថយន្តនោះអោយឈប់ ដើម្បីនិយាយគ្នា តែដោយ ប្រកែកគ្នាតឹងសរសៃក បុរសដែលជាអ្នកបើករថយន្ត Range Rover ក៏បានប្រើហិង្សាទៅលើមិត្តភក្កិ អ្នកបើករថយន្ត Lexus បណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី ១ ចុះមកអន្តរាគមន៍។

ជាងនេះទៅទៀតនោះភ្លាមៗនោះដែរសមត្ថកិច្ច ក៍បានអោយភាគីម្ចាស់រថយន្តទាំងពីរមកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលដើម្បីដោះស្រាយគ្នាដោយសន្តិវិធីជៀសមានទំនាស់ដែលបង្កទៅជាហឹង្សា។ ពេលដែលមកដល់ប៉ុស្ត៍នគរបាលសមត្ថកិច្ចសមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងពីរ ដោយមិនទាន់បានដឹងអីផងសមត្ថកិច្ចសួរនាំអ្នកបើកបររថយន្ត Range Rover នោះស្រាប់តែកាន់យក ក្រដាសកំណាត់ហេតុ របស់សមត្ថកិច្ចបាំង ហើយក៏ហែកចោល ពេលសមត្ថកិច្ចទាញ់យក ហើយសមត្ថកិច្ចក៏ទះបុរសនោះមួយដៃដែលទៅ ធ្វើឲ្យបុរសនោះហក់មកវាយលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតរបួសបែកមាត់ទៀតផងដែរ ។ បន្ទាប់ពីសមត្ថកិច្ចបួននាក់ចាប់បុរសនោះសឹងតែមិនឈ្នះវាយខ្នោះបញ្ជូនមកអធិការនគរបាលខណ្ឌចំការមន ដើម្បីវាស់ជាតិអាកុល និងពិនិត្យមើលថាតើអាចរកសារធាតុញៀនដើម្បីបន្តនីតិវិធីផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *