វិធីសាស្រ្តឈរជើងបានយូរក្នុងពេលធ្វើការឱ្យខ្លួនឯង

ចែករំលែក

មុននឹងចាប់ផ្តើម ដំណើរ​សហគ្រិន​ភាព​ពេញ​លក្ខណៈ លោក​អ្នក​ប្រហែល​ធ្វើការ ឱ្យគេ​បណ្តើរ​និង​ធ្វើការ ឱ្យខ្លួន​ឯង​បណ្តើរ ហើយ​គិតថា​កិច្ចការ ទាំង​អស់​ស្ថិត​នៅ​ក្រោម ការគ្រប់គ្រង​របស់​លោក​អ្នក។ ប៉ុន្តែ​ការ​ចាប់​ផ្តើម​ធ្វើការ​ ខ្លួនឯង​ពេញ​ដៃ​ពេញ​ជើង អាចនឹង​មាន​សម្ពាធ ច្រើន​ណាស់​ដោយ​សារ ប្រភព​ចំណូល​សំខាន់ មាន​តែ​នៅ​លើ​ពាណិជ្ជកម្ម របស់លោក​អ្នក។ ពេល​នេះ​លោក​អ្នក​ជាអ្នក​ កាន់ចង្កូត​នាវា​របស់​លោក​អ្នក ដែលកំ​ពុង​តែ​ធ្វើដំណើរ ឆ្លង​កាត់​មហាមុទ្រ​ គ្មាន​កោះត្រើយ។

ខាងក្រោមនេះ​ជាគន្លឹះ​ខ្លះៗ ដើម្បីជួយ​ឱ្យលោក​អ្នក​ឈរ​ជើង បានយូរបន្តិច​៖

១/ កំណត់ពេលវេលាធ្វើការ
នៅពេលធ្វើការដោយ​ខ្លួនឯង លោកអ្នក​កំណត់​ពេល​វេលា​ធ្វើការ​ផ្ទាល់​ខ្លួន។ រឿងពីរ​យ៉ាង​អាច​​នឹងកើតឡើង បើលោក​អ្នក​មិន​បាន​ បង្កើត​ផែនការ​ទេ​គឺ លោកអ្នក​អាច​នឹងតម្អែតម្អង់​ អូស​បន្លាយ​ពេល​វេលា ឬលោក​អ្នក​អាច​នឹង​ធ្វើការ​ច្រើន​ជ្រុល។ កំណត់ពេល​ធ្វើការ​ប្រចាំ​ សប្តាហ៍​ដើម្បី​លោក​អ្នក​មាន​ភាព​ ស្រប​ចង្វាក់​គ្នា ក្នុង​ការងារ​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។ បើលោកអ្នកគ្រាន់តែ​ធ្វើការ​ ទៅតាម​តម្រូវ​ការ​នៃ​ការងារ​ចំពោះ​មុខ ឬធ្វើទៅ​តាម​តែ​អារម្មណ៍​ចង់​ធ្វើទេ លោកអ្នកនឹង​មិន​បង្កើត បាន​ផ​លិតភាព ឬប្រសិទ្ធភាព​ដូច​ការ​ចង់បាន​ទេ។

២/ តាមដាន​ចំណាយ​ទាំងអស់
សូមប្រុងប្រយ័ត្ននិងយក​ចិត្តទុក​ដាក់​ឱ្យមែន​ទែន រាល់​ចំណាយ​របស់​លោក​អ្នក នៅ​ពេល​ក្លាយ​ជា​ចៅហ្វាយ​នាយ របស់​ខ្លួន​ឯង​ជា​លើក​ដំបូង។ លោក​អ្នក​ប្រហែល​ មានចំណូល​ទៀង​ទាត់​ ជាប្រចាំ​ពី​ពាណិជ្ជកម្ម​មែន ប៉ុន្តែ​លោក​អ្នក​នៅ​តែ ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន នៅពេល​ចាយ​លុយ​ទាំង​ក្នុង រឿង​ផ្ទាល់​ខ្លួន និងរឿង​ពាណិជ្ជកម្ម។ សូមកុំចាយលុយ​សន្សំ សម្រាប់​ប្រើប្រាស់​ ពេល​មានបញ្ហា​ប​ន្ទាន់ ងាយពេក។ រក្សាទុក​គម្រោង​ថវិកា​មួយ ចំណែក​សម្រាប់​ពេល​ណា ដែល​ពាណិជ្ជកម្ម របស់​លោក​អ្នក​ជួប​រឿង​ខុសរំពឹង​ទុក។

៣/ រក្សាទំនាក់ទំនងឱ្យល្អ
លោកអ្នកអាចនឹង​មាន​ទំនាក់​ទំនង ចង្អៀត​បន្តិច​នៅ​ពេល​គ្រប់​គ្រង ពាណិជ្ជកម្ម​ ដោយ​ខ្លួន​ឯង ជាពិសេស​ទំនាក់​ទំនង នៅ​លើ​អ៊ីន​ថឺណិត។ ចំណែក​ទំនាក់​ទំនង ខាងក្រៅវិញក៏​កាន់​តែឆ្ងាយ ទៅដែរ​ពី​ព្រោះ​លោក​អ្នក មិនមាន​ហេតុ​ផល​ ដើម្បី​ទៅ​ខាង​ក្រៅ​ នៅពេលធ្វើការ​ តែក្នុង​ផ្ទះ​នោះ​ទេ។ សូម​ចាប់​បង្កើត​ក្រុមពិសេសមួយ សម្រាប់​ខ្លួន​ឯង និងស្វែង​រក​ស្គាល់ មនុស្ស​ដែល​ធ្វើការ ដោយ​ខ្លួន​ឯង​ដែរ។ ការបង្កើត​បណ្តាញ​ ទំនាក់​ទំនង​និង​ការរ​ក្សា​ ទំនាក់​ទំនង​ឱ្យបាន​ទៀង​ទាត់ ជាប្រចាំ​អា​ចនឹង​ជួយ​ ធ្វើឱ្យជំនាញ​ សង្គមរបស់​លោក​អ្នក រីកចម្រើន​ជានិច្ច។ លើស​ពីនេះ​ទៅទៀត ទំនាក់​ទំនង​ អាច​នឹង​នាំលោក​អ្នក​ទៅរក ឱកាស​ពាណិជ្ជ​កម្មថ្មីៗ។ ការចូលរួមព្រឹត្តិការណ៍​ ក្នុងតំបន់​ជា​មធ្យោបាយ​អស្ចារ្យ​ សម្រាប់​បង្កើត​ បណ្តាញ​ទំនាក់​ទំនង ហើយការ​ចូលរួម​ ជាមួយ​ក្រុម​អាជីវ​កម្ម នៅលើ​បណ្តាញ​សង្គម ក៏ជា​មធ្យោបាយ​ល្អដើម្បីរក្សា​ទំនាក់ទំនង និង​តាម​ទាន់​ស្ថាន​ការណ៍ វិវត្តន៍របស់​សង្គម​ដែរ។ ការសិក្សា​បង្ហាញ​ថា សហគ្រិន​ភាព​ អាច​នឹង​មាន​ភាព​ឯកោ​ណាស់ ដូច្នេះ​មធ្យោបាយ​ល្អ​បំផុត ដើម្បីដោះស្រាយ​បញ្ហា​នេះ គឺត្រូវចូល​រួម​សកម្មភាព​ សង្គមឱ្យ​បាន​ច្រើន។

៤/ បន្តធ្វើទីផ្សារកុំឈប់
សូមបន្តស្វែងរក​ឱកាសថ្មីៗ និងធ្វើទីផ្សារ​ជានិច្ច បើទោះ​បីលោក​អ្នក​មាន​អតិថិជន​ច្រើន ក្នុងដៃ​ហើយ​ក៏ដោយ។ លោកអ្នក​នឹង​មិនដឹង​ជា​មុនទេ​ថា នៅពេល​ណា​ដែល​អតិថិជន​ចាស់​ នឹង​លែង​គាំទ្រ​ពាណិជ្ជកម្ម​ លោក​អ្នក​ទៅ​ស្វែងរ​ក តម្រូវការ​ឬ​ជម្រើស​ថ្មី​ផ្សេង​ទៀត។ ការបន្ត​ធ្វើទីផ្សារ​គ្រប់​ពេល​ជា​របៀប ដែល​លោក​អ្នក​អាច​ធ្វើឱ្យ ប្រាកដថាឈ្មោះ​របស់​លោក​អ្នក និងវត្ត​មាន​ពាណិជ្ជ​កម្ម របស់លោក​អ្នក​នឹង​នៅ​ ចំពោះ​មុខ​មនុស្ស​ជានិច្ច។ សូម​កត់ស​ម្គាល់ថា ក្រុមហ៊ុន​ភេសជ្ជៈ លំដាប់​ពិភពលោក​ ដូចជា Coca Cola និង Pepsi ជាដើម បើទោះ​ជាមាន​គេ​ស្គាល់ ​គ្រប់​កន្លែង​ហើយ​ក៏ដោយ ក៏គេ​នៅតែ​ចាយ​លុយ រាប់រយ​លាន​ដុល្លារ ដើម្បី​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម គ្រប់រូប​ភាព​ដែរ។

Leave a Reply

Your email address will not be published. Required fields are marked *