ខូចអនាគតអស់! កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ បន្ទាប់ពីបានធ្វើរឿងឆ្កួតមួយនេះដាក់ក្មេងស្រីក្បែរផ្ទះ

ព៍តមានទូរទៅ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឡើងដោយសារ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ ឈ្មោះ បៃ សារិប ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឡាំប៉ាត់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ពីបទចាប់រំលោភក្មេងស្រីអាយុ ១០ឆ្នាំរហូតបានសម្រេច ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ១៧ និង ២០នាទី ត្រង់ចំណុចភូមិឡាំប៉ាត់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ។

យោងទៅតាមការប្រាប់អោយដឹងពីខាងកម្លាំងសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះ ផាត ផង់ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឆ.យ.ត ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីរស់នៅភូមិឃុំកើតហេតុខាង​លើ។ នៅក្នុងករណីនេះ អធិការបានចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវតាមនីតិវិធីរួចមកឃើញថា ពិតជាមានករណីរំលោភសេពសន្ថវ:ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការ ដើម្បីធ្វើការសាកសួរ និងបំពេញបែបបទតាមនីតិវិធី បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *