ភ្ញាក់ផ្អើលមិនស្ទើ! ឃើញពេលដើរចូលបន្ទប់ស្លៀកពាក់ធម្មតាសោះ ស្រាប់តែចេញពីបន្ទប់វិញបែរជាក្លាយជាព្រះសង្ឃ (មានវីដេអូស្តែងៗ)

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានការចែករំលែកតៗគ្នានូវវីដេអូមួយដែលបង្ហាញអំពីបុរសម្នាក់ដែលបានដើរចូលទៅក្នុងបន្ទប់មួយ ហើយស្រាប់តែដើរចេញមកវិញបែរជាក្លាយខ្លួនទៅជាព្រះសង្ឃទៅវិញ ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

យោងតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសបុកផេក CPC News បានបញ្ជាក់ឱ្យដឹងថា វីដេអូខាងលើនេះត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាពមួយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តែមិនបានបញ្ជាក់ពីទីតាំងនៃកាមេរ៉ានោះទេ ហើយនៅក្នុងវីដេអូនោះយើងបានឃើញបុរសម្នាក់បានដើរចូលទៅក្នុងបន្ទប់មួយ ហើយស្រាប់តែពេលដើរចេញមកវិញស្រាប់តែស្លៀកសំលៀកបំពាក់ដូចជាព្រះសង្ឃទៅវិញ។

គួរបញ្ជាក់ផងដែរថា ករណីក្លែងខ្លួនជាព្រះសង្ឃដើម្បីកុហកបោកប្រាស់ប្រជាពលរដ្ឋនេះ បានកើតមានឡើងជារឿយៗ ហើយក៏មានជនសង្ស័យជាច្រើននាក់ដែលធ្លាប់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីឆបោកនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *