អាណិតណាស់! ស្ត្រីចំណាស់ម្នាក់ស្រែកទ្រហោយំ និងស្ទុះរត់ចូលឡានដើម្បីធ្វើអត្តឃាត ព្រោះតែខឹងនឹងកូនប្រុសរបស់ខ្លួន

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៩យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយសារតែស្រ្តីម្នាក់ខឹងនិងខកបំណងបានស្រែកទ្រហោយំ ហើយស្ទុះធ្វើអត្តឃាតរត់ចូលឡានក្រោយពីដឹងថា កូនប្រុសរបស់ខ្លួន មានសារធាតុថ្នាំញៀននៅក្នុងខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះនរោត្តម មុខស្ថានីយប្រេងឥន្ធនៈ សូគីមិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការយំរាប់រៀបរបស់ស្រ្តីខាងលើបានប្រាប់ថា ក្នុងនាមគាត់ជាម្តាយ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណីអ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូន និងឲ្យកូនចូលរៀនសូត្រ បានចេះដឹងនឹងគេ តែបែរជាដល់ពេលកូនធំ បានរៀនចេះដឹង កូនដើរលេងសេពគប់ មិត្តភក្តិផ្តេសផ្តាស់ រហូតជាប់ញៀនថ្នាំទៅវិញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ចុះមកសាកសួរ រួមទាំងមានបុរសម្នាក់ទៀត ដើរចេញមកជួយលួងលោម និងធ្វើការអប់រំកុំអោយស្ត្រីខាងលើនេះ គិតខ្លីធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត។ សមត្ថកិច្ច និងប្រជាពលរដ្ឋបានណែនាំអោយស្ត្រីជាម្ដាយ គួររកវិធីស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំរបស់កូន ដោយទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជាម្តាយឪពុក ប្រកបដោយព្រហ្មវិហាធម៌វិញ ព្រោះមិនទាន់ហួសពេលទេ សង្ឃឹមថា កូនរបស់គាត់នឹងបានកែខ្លួន ត្រលប់មកធ្វើជាកូនល្អសម្រាប់គ្រួសារវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *