ភ្ញាក់ផ្អើលទាំងព្រឹក! គរុសិស្សម្នាក់មកពីបំពេញការងារជាអ្នកសង្កេតមើលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ ក៏ត្រូវដេកស្លាប់ក្នុងកុដដោយសារ

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដោយសារគរុសិស្សម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ បង្កអោយមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងនៅកុដព្រះសង្ឃ ក្នុងវត្តព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងទៅតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គរុសិស្សរងគ្រោះខាងលើមានឈ្មោះ គង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែកមុខរបរជាគរុសិស្សថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង។ ប្រភពដដែលបានប្រាប់បន្តទៀតថា គរុសិស្សរងគ្រោះខាងលើ បានស្ម័គ្រចិត្តចូលបំពេញការងារជាអ្នកឈរយាមឆែកឆេ និងសង្កេតមើលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩សីហានេះ នៅមណ្ឌលវិទ្យាល័យស្វាយរៀងក្រុងស្វាយរៀង។

បន្ទាប់ពីបានបំពេញការងាររយ:ពេល២ថ្ងៃ គឺថ្ងៃទី១៩និងទី២០សីហា ក៏ត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះមកសុំព្រះសង្ឃស្នាក់ នៅសិក្សារយ:ពេល១ឆ្នាំមកហើយស្រាប់តែព្រឹកឡើងឃើញដេកស្លាប់តែម្តង ហើយព្រះសង្ឃក៏បានរាយការណ៍ជូនអោយដល់សមត្ថកិច្ច។

បន្ទាប់ពីទទូលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច័យសព និងបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះខាងលើគឺស្លាប់ដោយសារខ្យល់គ (គាំងបេះដូង) រួចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

Leave a Reply

Your email address will not be published. Required fields are marked *