ច្បាស់ហើយ! ហេតុការណ៍ កឺកឺ បាញ់ ៤គ្រាប់ផ្អើល​កាស៊ីណូទ្រព្យសម្បត្តិ ក្រុងព្រះសីហនុ ដោយសារតែមូលហេតុខឹងនឹង

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់ជិតពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅមុខកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារមាន ជនដៃដល់ជាជនជាតិចិនមួយក្រម ដកកាំភ្លើងខ្លីបាញ់ ៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ នៅក្រុងព្រះសីហនុ បណ្ដាលជនជាតិចិនម្នាក់របួសធ្ងន់ ។

តាមប្រភពពីខាងសមត្ថកិច្ចបានប្រាប់ថា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកបន្តរបើកការស្រាវជ្រាវរកមុខ​រកជនដៃដល់ ក្នុងករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ជាភ្ញៀវ រងរបួសធ្ងន់ ។ ប្រភពដដែលបានប្រាប់បន្តទៀតថា ករណីនេះ បង្ករឡើងដោយជនជាតិចិន ១ក្រុម មានគ្នា ៤នាក់ បម្រុងចូលទៅលេងហ្គេមបាញ់ត្រី ក្នុងកាស៊ីណូខាងលើ ប៉ុន្តែត្រូវក្រុមសន្តិសុខ ហាមមិនឲ្យចូល ទើបកើតជាជម្លោះ ដោយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក បានដកកាំភ្លើងខ្លីបាញ់៤គ្រាប់ ចូលទៅក្នុងកាស៊ីណូ ក្រោយមកជនដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *