កុំចេះតែហ៊ាន! កម្លាំងសមត្ថកិច្ចចុះរារាំងជនជាតិចិន ១ក្រុម ដោយសារតែក្រុមនេះដើរដង្ហែរក្បួនស្រែឡូឡាពេញផ្លូវ ដើម្បីផ្សព្វផ្សាយ

ព៍តមានជាតិ

កម្លាំងសមត្ថកិច្ចបានធ្វើការចុះរារាំងជនជាតិចិន ១ក្រុម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមនេះបាននាំគ្នា ដង្ហែរក្បួនស្រែកឡូឡា ផ្សព្វផ្សាយពាណិជ្ជកម្មបើកហាង​កែសម្ផស្ស តាមផ្លូវសាធារណៈ ផ្អើលពេញក្រុងព្រះសីហនុ ដែលការនេះបានកើតឡើងនៅចំណុចសង្កាត់លេខ៣ ក្រុងព្រះសីហនុ តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចបានទប់ស្កាត់និងបំបែកទៅវិញ។

បើតាមការប្រាប់អោយដឹងពីខាងកម្លាំងសមត្ថកិច្ចបានប្រាប់ថា ករណីនេះសមត្ថកិច្ចបានចុះអន្តរាគមន៍ហាមឃាត់ បញ្ជាឲ្យផ្អាកការដង្ហែរក្បួន និងបាននាំខ្លួនអ្នកទទួលខុសត្រូវទៅណែនាំធ្វើកិច្ចសន្យា ព្រមទាំងតម្រូវឲ្យសុំច្បាប់ជាមុន ក្នុងការបើកធ្វើអាជីកម្មផ្សេងៗតាមច្បាប់ មិនអាចធ្វើតាមចិត្តនឹងឃើញរបស់ពួកគេទេ ដើរស្រែករឡេរឡូតាមផ្លូវសាធារណៈបែបនេះ ព្រោះបង្កឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នប់ សន្តិសុខសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *