ហួសចិត្ត! ក្រោយផ្អើលករណីក្មេងៗប្រៀបធៀប លោក ស៊ិន ស៊ីសាមុត ជាមួយនឹងក្រុមចម្រៀង BTS ពេលនេះស្រាប់តែលោក ហេង ឡុង បានចេញមកធ្វើការសំណូមពរថា

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងខណៈដែលមានយុវជន យុវនារីខ្មែរមួយចំនួនបាននាំគ្នាធ្វើការប្រៀបធៀបរវាងការច្រ់ៀងរបស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាមួយនឹងក្រុមតារាចម្រៀងកូរ៉េ BTS ដែលការប្រៀបធៀបនេះបានធ្វើឱ្យមានការរិះគន់យ៉ាងសំបើមពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ហើយក្នុងនោះក៏មានលោក ហេង ឡុង ម្នាក់ផងដែរ ដែលបានចេញមុខមកធ្វើការបញ្ចេញមតិទៅលើការប្រៀបធៀបនោះ។

យោងទៅតាមការបង្ហោះផ្សាយកាលពីពេលថ្មីៗនេះនៅលើទំព័រហ្វេសបុកជាផ្លូវការរបស់លោក ហេង ឡុង បានធ្វើការបញ្ជាក់ឱ្យដឹងថា៖ «សំណូមពរបងប្អូនបញ្ឈប់ការប្រៀបធៀប អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាមួយនឹងក្រុមចម្រៀង ប៊ីធីអេស​ របស់ប្រទេសកូរ៉េខាងត្បូង។ ការធ្វើបែបនេះគឺជាទង្វើដែលមេីលងាយ​ និងមិនឲ្យតម្លៃខ្មែរខ្លួនឯង។ អរគុណសម្រាប់ការចែកចាយឲ្យបានទូលំទូលាយដើម្បីឲ្យពួកគាត់បានយល់​ ឈប់ធ្វេីរឿងល្ងង់បែបនេះ៕»

គួរបញ្ជាក់ផងដែរថា ក្រោយពីមានការបង្ហោះនូវខ្លឹមសារខាងលើនេះរូចមក មានការចូលមកធ្វើការ Comment យ៉ាងច្រើននៅក្នុងការបង្ហោះរបស់លោក ហេង ឡុង ដោយក្នុងនោះមតិភាគច្រើនបានយល់ស្របជាមួយនឹងអ្វីដែលលោក ហេង ឡុង បានលើកឡើង ដោយការប្រៀបធៀបនេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *