ផ្អើលទាំងយប់! នារីរូបស្រស់បើករថយន្តលឿនស្លេវព្រលះកង់បីឥណ្ឌាមួយគ្រឿងខ្ទេច ម្ចាស់រងរបួសធ្ងន់

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់​បានទទួលរងរបួសធ្ងន់​ក្រោយពីត្រូវបានរថយន្ត​ ព្រូស​ ១គ្រឿង​ បេីកដោយនារីរូបស្រស់​រេចង្កូតទៅបុកគ្នា​ ពេញទំហឹង​​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥​ នៅក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ ​រាជធានីភ្នំពេញ​ នាវេលាម៉ោង ២៣និង ៣០​ នាទីយប់ថ្ងៃទី ២៦​ ខែសីហាឆ្នាំ ២០១៩​ នេះ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្តព្រូស​ ១គ្រឿង​ ពណ៍ស្ករ​ ពាក់ស្លាកលេខ​ភ្នំពេញ​2R-2399 បេីកបរដោយនារីរូបស្រស់ម្នាក់​ នឹងរួមដំណើរជាមួយនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ​ កែងនឹងផ្លូវលេខលេខ១០៥ ដោយគេចពីម៉ូតូ​ ១គ្រឿង​ ក៏រេចង្កូតទៅបុកម៉ូតូកង់បី​ ១គ្រឿង​ ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពេញទំហឹង​ បណ្ដាលឲ្យបុរសភាគីម៉ូតូកង់បី​ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន​ដើម្បីរង់ចាំភាគីទាំងសងខាង​ ចូលមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ តាមនីតិវីធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *