រថយន្តសង្គ្រោះកំពុងបើកបរដឹកអ្នកជំងឺជាទាហានម្នាក់ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ

Uncategorized ព៍តមានទូរទៅ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម កំពុងបើកបរដឹកអ្នកជំងឺជាពលទាហានម្នាក់ ទៅមន្ទីរពេទ្យ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតអូដូនស្ងួន ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ។

អ្នកបើកបរឈ្មោះអោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តមន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែម។ ឯអ្នកជំងឺឈ្មោះ ផាត់ ថុល អាយុ៣២ឆ្នាំ ជាពលទាហាននៅកងពលតូចអន្តរាគមន៍លេខ ៩១១ មានទីតាំងនៅចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដ។

មុនពេលកើតហេតុ រថយន្តមន្ទីរពេទ្យខាងលើ កំពុងបើកបរដឹកអ្នកជំងឺជាពលទាហាន ពីស្រអែមទៅមន្ទីរពេទ្យភូមិភាគ៤ ខេត្តសៀមរាប លុះទៅដល់ត្រង់ចំណុចខាងកើតអូដូនស្ងួនចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះសមត្ថកិច្ច ក៍បានចេញឡានទឹកទៅបាញ់ពន្លត់ដែរ តែយ៉ាងណារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមរតកសម្ដេចតេជោស្រអែមនោះ ខូចខាតទាំងស្រុង រួមទាំងឆេះសម្ភារ:ពេទ្យ ឯកសារ និងអត្តសញ្ញាណប័ណ្ណជនរងគ្រោះអស់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *