ជិតដល់រដូវបុណ្យភ្ជុំ! កូនអកត្តញូ ទាញដំបងវាយឪពុកបង្កើតបែកក្បាល និងបាក់ដៃម្ខាង

ព៍តមានទូរទៅ

ខេត្តក្រចេះ ៖ ពេលបុរសជាឪពុកបង្កើតសួរកូនថា ហេតុអ្វីបានជាប្អូនយកគោយន្តកន្ត្រៃទៅប្រើផងមិនបាន ស្រាប់តែកូនប្រុសតិរច្ឆានទាញដំបងវាយឪពុក បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងបាក់ដៃខាងឆ្វេង។ ហេតុការណ៍ជិតដល់រដូវបុណ្យភ្ជុំ កូនសងគុណឪពុកបែកក្បាល និងបាក់ដៃម្ខាងនេះ បានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិរលៀក ឃុំកំពង់រី ស្រុកឆ្លូង ។កូនអកត្តញូ រូបនេះ ឈ្មោះ ឃឿន ឃុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ ។ ចំណែកឪពុកឈ្មោះ ត្រង់ ឃឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជាមួយគ្នា។

ពេលបុរសជាឪពុក បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅសួរកូនថា ហេតុអ្វីបានជាប្អូនយកគោយន្តកន្ត្រៃទៅ ប្រើផងមិនបាន ឯងចង់យ៉ាងម៉េច ? ពេលនោះកូនក៏បានប្រកែកឈ្លោះគ្នាជាមួយគាត់ ហើយគាត់ក៏និយាយតបទៅវិញថា ឯងថ្លើមធំណាស់ ចង់ត្រូវក្បាលហើយ រួចគាត់ទ្បើងទៅលើផ្ទះ បានពាក់កណ្តាលជណ្តើរ កូនប្រុសតិរច្ឆាននោះទាញដំបងវាយមកលើគាត់ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងបាក់ដៃខាងឆ្វេង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូង និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *