ចោរឆក់ទូរស័ព្ទពេលកំពុងជិះPassApp បណ្តាលឲ្យម្ចាស់ធ្លាក់បោកក្បាលនឹងថ្នល់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ព៍តមានទូរទៅ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូន ទៅមន្ទីរពេទ្យ ក្រោយពេលជិះម៉ូតូPassApp ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បី បោកក្បាលនឹងថ្នល់ដេកសន្លប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង២១និង ៤០ នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៧៣ ក្បែរសាលាទួលស្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

ជនរងគ្រោះ ឈ្មោះ KmbUGcIh ជាជនជាតិចិន។ មុនពេលកើតហេតុ បុរសជនជាតិចិនរងគ្រោះ កំពុងអង្គុយចុចទូរស័ព្ឌជិះម៉ូតូPassApp តាមបណ្តោយ ផ្លូវលេខ១៧៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ក្បែរសាលាទួលស្លែង ស្របពេលជនរងគ្រោះកំពុងចុចទូរស័ព្ឌភ្លេចខ្លួន ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកពីក្រោយ ហើយឆក់ទូរស័ព្ឌដៃ ពីជនរងគ្រោះខាងលើ មួយទំហឹង បានសម្រេច ហើយជនរងគ្រោះជាប់ដៃដោយតាមទូរស័ព្ទ ក៍ធ្លាក់មកបោកក្បាលនឹងថ្នល់ដេកសន្លប់នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *