ដឹងអ្វីខ្លះពីសុបិនរបស់អ្នក ? ចង់ដឹងថាអ្នកជិតដល់គូ ឬនៅ ចូលមើលពីអត្ថន័យនៃសុបិន្តនិមិត្តទាំងនេះ

ហោរាសាស្រ្ត

តើ​អ្នក​ធ្លាប់​សុបិន​ដល់​រឿង​រាវ​ក្នុង​លក្ខណៈ​បែបនេះ​ខ្លះ​ដែរឬទេ​?​បើ​មាន​នោះ​បញ្ជាក់ថា​គូព្រេង​របស់​អ្នក​កំពុង​បង្ហាញខ្លួន​ចំពោះ​លោកអ្នក​ឱ្យឃើញ​ហើយ​។​

១)​ សុបិន​ឃើញ​ដល់​សត្វ​ពស់ (​ពស់​រួបរឹត​ប៉ុន្តែ​បើ​ពស់​ចឹក​វិញ​ទាល់តែ​ពស់​នោះ​ធំ​ប៉ុណ្ណោះ​)​។​

២) សុបិន​ឃើញ​គ្រឿងអលង្ការ​ដ៏​ស្រស់ស្អាត​ពិសេស​ជញ្ជៀន​…​។​

៣) សុបិន​ឃើញ​ទឹកអប់​។​

៤)​ សុបិន​ឃើញ​ផ្កា​។​

៥) ​សុបិន​ឃើញ​ភ្លៀង​ធ្លាក់​។

**សុបិន​ឃើញ​សត្វ​ពស់

“​សត្វ​ពស់​”​ក្នុង​វប្បធម៌​ប្រទេស​ជាច្រើន​បាន​សំដៅ​ទៅលើ​កាមារម្មណ៍​ឬ​ឱ្យ​អត្ថន័យ​ដល់​ប្រដាប់​ភេទបុរស​។​ឯ​វប្បធម៌​ខ្លះទៀត​បាន​ប្រៀបធៀប​ទៅនឹង​អត្ថន័យ​បែប​”​សៀន “​ឬ​មានន័យ​ទៅដល់​ព្រះ​ជា​ម្ចាស់​។​ប៉ុន្តែ​សម្រាប់​ជនជាតិខ្មែរ​តាំងតែ​ពី​បុរាណកាល​មក​មានជំនឿថា​បើកាលណា​សុបិន​ដល់​សត្វ​ពស់​គេ​តែង​ចំណាំ​ថា​នឹង​ជួប​គូព្រេង​យ៉ាងពិត​ប្រាកដ​។​ ប៉ុន្តែ​យ៉ាងណាក្តី​ការ​សុបិន​ឃើញ​ដល់​សត្វ​ពស់​ដែលជា​ការបញ្ជាក់​ប្រាប់​ហេតុ​ទុកជាមុន​ថា​អ្នក​បាន​ជួប​គូព្រេង​ឬក៏​អត់​ទាល់​តែមាន​លក្ខណៈ​ដូចខាងក្រោម​៖

១)​ចាំបាច់​ត្រូវតែ​សត្វ​ពស់​មក​រួបរឹត​ឬ​ពស់​ដេញ​នោះ​ដើម្បី​មក​រួបរឹត​តែប៉ុណ្ណោះ​។​បើ​ករណី​អ្នក​សុបិន​ឃើញ​សត្វ​ពស់​ដេក​នៅ​ស្ងៀមៗ​ពិសេស​ដេក​នៅក្នុង​ផ្ទះ​ឬ​នៅ​កណ្តាល​ព្រៃ​នោះ​មិនមាន​អត្ថន័យ​អ្វី​ទេ​គ្រាន់តែ​ជាការ​សុបិន​ធម្មតា​ដូច​សព្វមួយដង​។​

ឧទាហរណ៍​ថាបើ​អ្នក​សុបិន​ឃើញ​សត្វ​ពស់​ធំ​ដេក​នៅក្រោម​ផ្ទះ​ក្រោម​គ្រែ​ក្រោម​សំ​យ៉ាប​ផ្ទះ​។​ល​។​នោះ​បញ្ចា​ក់ថា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ផ្ទះសម្បែង​ដាស់តឿន​ឱ្យមាន​ស្មារតី​ភ្ញាក់រលឹក​ក្នុង​ការធ្វើ​អ្វីមួយ​ដែល​មិនមែន​មានន័យ​ដល់​ការជួប​គូ​គាប់​នោះឡើយ​។​

-​បើ​សុបិន​ឃើញ​ពស់​ខាំ​វិញ​ក៏​មិនមែន​បញ្ជាក់​ដល់​ការជួប​គូព្រេង​ដែរ​តែ​អាច​ជាការ​មានរឿង​រាវ​ចូល​កកូរ​ផ្លូវចិត្ត​ដោយ​អាចមាន​ជម្លោះ​វិវាទ​ពាក្យសម្តី​ផង​។

-​ពស់​ដែល​បញ្ជាក់​គូព្រេង​ទាល់តែ​វា​មានការ​មក​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ដូចជា​រួបរឹត​ខ្លួន​អ្នក រុំ​ដៃជើង​ហើយ​បើ​មិន​ប៉ះ​រាងកាយ​ទេ​គឺ​មិន​បញ្ជាក់​ដល់​គូព្រេង​ឡើយ​។ ​ ២)​ទំហំ​របស់​សត្វ​ពស់​តែង ធំ​ល្មម​ឬ​ធំ​តែម្តង

បើសិនជា​ប្រភេទ​ពស់​តូច​មិនមែន​បញ្ជាក់​ន័យ​ដល់​គូព្រេង​ទេ​ពិសេស​ពស់​តូចៗ​ហើយ​ជា​ហ្វូង​ថែមទៀត​។​

៣)​ពណ៌​របស់​ពស់​បញ្ជាក់​ដល់​សភាព​របស់​អារ​ម្មណ៍​នៃ​ចំណង​ទំនាក់ទំនង​៖

– ពណ៌​ក្រហម​បញ្ជាក់​ដល់​ស្នេហា​ដ៏​ក្តៅ​ងំ​ប្រភេទ​បែប sexual(​ផ្លូវភេទ​)​។​

– ពណ៌​លឿង​ស្រទន់​និង​ភឿ​ក​បញ្ជាក់​ន័យ​ដល់​ស្នេហា​បែប​កល្យាណមិត្ត​ជួយ​ទំនុកបម្រុង​ឬ​ស្នេហា​បែប spiritual(​ខាង​អារម្មណ៍​)​។​

-​ពណ៌​ខ្មៅ​គឺ​បញ្ជាក់​ដល់​ក្តីសង្ឃឹម​និង​ពោរពេញ​ទៅ​អារម្មណ៍​ខឹងសម្បារ ប្រចែប្រច័ណ្ឌ ង​ង៉ក់ ប្រភេទ​បែប earthy(​ថោកទាប​)​។​

-​ពណ៌​បៃតងខ្ចី​បញ្ជាក់​ដល់​ភាពស្រស់ថ្លា បែប​តាម​ធម្មជាតិ​។​

– ពណ៌​ពិសេសៗ ដូចជា​ពណ៌​បៃតង​មរកត ពណ៌​មាស ពណ៌​ប្រាក់ នឹង​បញ្ជាក់​ន័យ​ដល់​ឋានៈ​របស់​គូព្រេង​ច្រើនជាង​ទំនាក់ទំនង​ស្នេហា​។​

៤)​លក្ខណៈ​របស់​សត្វ​ពស់​លូន​ចូល​មករក​បញ្ជាក់ប្រាប់​ដល់​សភាព​ដែល​គូព្រេង ដើរ​ចូលមកក្នុង​ជីវិត​៖

-​ចូលមក​វាយប្រហា​រយ៉ា​ង​ឆាប់រ​ហ័​សៈ​បើ​ចូលមក​បែប​លឿន​ដោយ​ហក់​ចូលមក​ឬ​សម្រុក​ចូលមក​បញ្ជាក់ថា​គេ​កំពុងមាន​បំណង​សុំ​សេចក្តីស្នេហា​ហើយ​។​

-​វារ​ចូលមក​យឺតៗ​មក​សាសងៈ​គូស្នេហ៍​នោះគេ​នឹង​ប្រើ​ពេលវេលា​ក្នុងការ​បង្កើត​ទំនាក់ទំនង​។​

-​ពស់​ដេញ​អ្នក​សឹង​រត់គេច​មិនទាន់ៈ​គេ​ជា​ភាគី​ស្រឡាញ់​ឬ​ចូលមក​បំពាន​អ្នក​មុន​(​ករណីខ្លះ​អាច​ចាប់រំលោភ​)​។​

៥)​សភាព​អារម្មណ៍​របស់​អ្នក​ពេល​ជួប​សត្វ​ពស់​ជា​រឿង​សំខាន់​ណាស់​៖

ពាក្យចាស់​បុរាណ​ថា​”​កាន់តែ​ខ្លាចពស់​ច្រើន​ប៉ុនណា​អារម្មណ៍​ក្នុង​ទំនាក់ទំនង​ស្នេហា​កាន់តែ​ក្តៅ​ងំ​ទ្វេ​រដង​ឡើង”។

៦)​អ្នកធ្វើ​ដូចម្តេច​ជាមួយ​សត្វ​ពស់​នោះ​វា​នឹង​បញ្ជាក់​ប្រាប់ថា​អ្នក​ត្រៀមខ្លួន​បាន​កម្រិតណា​ជាមួយ​ការ​មាន​គូគាប់​៖ កាយវិការ​តបត​ក្នុង​សុបិន​ថា​ពស់​រួបរឹត​ឬ​ពស់​ដេញ​មក​រួបរឹត​ខ្លួន​គឺ​៖

– ព្យាយាម​វាយ​បក់បោក​ចេញ​ឬ​រត់គេច​តែ​គេច​មិន​ផុត​តែ​ពស់​តាម​មក​ទាល់តែ​ទាន់ៈ​អ្នកនឹង​បាន​បុរស​ម្នាក់​ជា​គូ​អនាគត​ពិតប្រាកដ​។​

-​វាយ​សត្វ​ពស់​ឬ​កាប់​ពស់​រហូត​ដាច់​ជា​កំណាត់​ងាប់ៈ​បើទោះបី​សម្តី​របស់​អ្នក​បាន​សារភាព​ចំពោះមុខ​គូសង្សារ​ថា​ស្រឡាញ់​គេ​បែបណា​ក្តី​តែ​ក្នុង​សតិ​ស​ម្ប​ជ​ញ្ជៈ​របស់​អ្នកមាន​ការខ្លាច​សេចក្តីស្នេហា​ខ្លាំងណាស់​និង​ខ្លា​ចការ​មាន​គូគាប់ ។​ជាមួយគ្នា​រូបអ្នក​ក៏​ភ័យខ្លាច​ក្តី​សុបិន​នេះ​លេចចេញ​មកជា​ការពិត​ផង​។​

បើ​ករណី​មានការ​ធ្វើបាប​ខ្លាំង​ប៉ុនណា​ការភ័យព្រួយ​ក៏​លេច​ច្រើន​ទៅតាម​នោះដែរ​។​តាមពិត​ណាស់​មាន​បុរស​មក​ពាក់ព័ន្ធ​ជីវិត​របស់​អ្នក​ប៉ុន្តែ​អ្នក​បែរជា​មិន​ព្រម​បើក​បេះដូង​ឱ្យគេ​ទើប​មិន​លេច​ជា​សេចក្តីស្នេហា​កើតឡើង​។​ដោយ​សារ​តែ​បញ្ហា​នេះ​អ្នក​ទើប​មក​បន្ទោស​ថា​ការ​សុបិន​មិន​ដូច​ការពិត​ទេ​តែ​យ៉ាងណា​មកពី​ខ្លួន​អ្នក​មិន​ព្រម​បើកទ្វារ​ទទួល​ពី​សេចក្តីស្នេហា​របស់គេ​ប៉ុណ្ណោះ​។​

– រត់គេច​ស្ទើរ​ស្លាប់​តែ​ពស់​នៅតែ​ដេញតាម​រហូត​ទាល់តែ​ស្ទុះ​ភ្ញាក់ឡើងៈ​បញ្ជាក់​ពី​ការ​មិនទាន់បាន​ត្រៀមខ្លួន​ទាន់​របស់​អ្នក​ឬ​បញ្ជាក់​ពី​ការភ័យខ្លាច​បង្កប់​យ៉ាងជ្រៅ​ក្នុង​អារម្មណ៍​របស់​អ្នក​ថា​បុរស​ម្នាក់​នោះ​មិន​សមជា​មួយ​ខ្លួន​អ្នក​ទើបបានជា​លេច​ក្នុង​ក្តី​សុបិន​ថា​រត់គេច​ពីស​ត្វ​ពស់​ឡើង​។​បើ​ករណី​សត្វ​ពស់​នោះ​ដេញ​មិន​លែង​នោះ​បញ្ជាក់ថា​បើទោះបី​មិនមែនជា​គូគាប់​ក្តី​តែ​បុរស​ម្នាក់​នោះគេ​តាម​អ្នក​ស្អិត​ណាស់​មិន​ងាយ​នឹង​បោះបង់ចោល​ងាយៗ​នោះឡើយ​។​

– មាន​សេចក្តីសុខ​ក្នុងពេល​សត្វ​ពស់​អោប​រឹ​តៈ​តើ​មាន​ដែរ​ឬ​ការ​សុបិន​បែបនេះ​? បើ​ពិត​ជាមាន​មែន​បញ្ចាក់​ថា​អ្នក​ព្រម​បើកផ្លូវ​ឱ្យគេ​ដើរ​ចូលមកក្នុង​ជីវិត​របស់​អ្នក​ហើយ ។​សេចក្តីស្នេហា​របស់​អ្នកមាន​ភាព​ផ្អែមល្ហែម​កក់ក្តៅ​តែ​ក៏​មិន​ហឹ​ក​​ហ៊ា​ក់​ជាទី​ចាប់អារម្មណ៍​របស់​អ្នកដទៃ​ទូទៅ​ពេក​ដែរ​។​

**​សុ​បិ​ន​ឃើញ​គ្រឿងអលង្ការ​ខ្លះ​ក៏​បញ្ចាក់​ពី​ការជួប​គូស្នេហ៍​

​គ្រឿងអលង្កា​បណ្តា​ប្រទេស​ជាច្រើន​បញ្ជាក់​ដល់​ពី​ការភ្ជាប់​ពាក្យ​និង​ជា​កាដូ​ពិសេស​ដល់​គូស្នេហ៍​ក្នុងនោះ​មានដូចជា​ជញ្ជាន​បញ្ចាក់​ពី​ចំណងទាក់ទង​ចង​ផ្លូវចិត្ត​ឬ​ការបញ្ជាក់​ពី​ការសុំ​រៀប​អាពាហ៍ពិពាហ៍​។​

**​សុ​បិ​នឃើញ​គ្រឿងអលង្កា​អ្វីខ្លះ​បញ្ជាក់​ពី​គូស្នេហ៍​ឬ​គូព្រេង

១)​បើសិន​គ្រឿងអលង្កា​នោះ​ជា​ជញ្ជាន​បញ្ជាក់​ពី​ការ​ដល់​គូ​យ៉ាងពិត​ប្រាកដ​។​

– បើ​សុបិន​ថា​មាន​មនុស្ស​ពាក់​ជញ្ជាន​ឱ្យ​នោះ​អ្នកនឹង​បានជា​គូគាប់​ជាមួយ​បុរស​ជា​សង្សារ​យ៉ាងពិត​ប្រាកដ ។​ សុ​បិ​ន្ត​ថា​មាន​មនុស្ស​ឱ្យ​ជញ្ជាន​និង​អ្នក​យកមក​ពាក់​នោះ​បញ្ជាក់ថា​អ្នក​កំពុងមាន​មនុស្ស​ប៉ង​ហើយ​។​

– សុបិន​ថា​អ្នក​ឱ្យ​ជញ្ជាន​អ្នកដទៃ​នោះ​បញ្ជាក់ថា​កំពុង​ស្រឡាញ់​នរណាម្នាក់​តែម្នាក់ឯង​ហើយ តែ​គេ​មិន​ស្រឡាញ់​អ្នក​វិញ​ទេ​។​

២)​បើ​គ្រឿងអលង្កា​នោះ​ជា​កងដៃ​ឬ​ខ្សែក​ត្រូវតែមាន​ការយកមក​ពាក់​នៅត្រង់​ដៃ​ឬ​ក​ប៉ុណ្ណោះ​។​

បើ​អ្នកជា​មនុស្ស​យក​កងដៃ​ឬ​ខ្សែក​នោះមក​ពាក់​ខ្លួនឯង​បញ្ជាក់ថា​អ្នកនឹង​បាន​ជួប​ហើយ​រៀបការ​ជាមួយ​មនុស្ស​ដែលមាន​ជីវភាព​ធូរធា​។​តែបើ​មាន​មនុស្ស​យកមក​ពាក់​នៅ​ដៃ​ឬ​ក​អ្នក​វិញ​នោះ​បញ្ជាក់ថា​អ្នក​បាន​ឈ្លក់​ស្រឡាញ់​និង​បាន​ជួប​ស្នេហ៍​ពិត​ហើយ​។​

បើ​ករណី​គ្រឿងអលង្កា​ទាំងនេះ​បាន​ដាច់​បាក់​ឬ​បែក​,​ខូច​,​ជ្រុះ​នោះ​សេចក្តីស្នេហា​របស់​អ្នក​ឬ​ការរៀប​អាពាហ៍ពិពាហ៍​នឹង​ខកបំណង​។​

៣) បើសិនជា​គុជ​បុរាណ​មានន័យ​ទៅដល់​ពេញ​ចិត្តនឹង​រៀបការ (happy marriage)

**​សុបិន​ឃើញ​ទឹកអប់​

ទឹកអប់​បញ្ជាក់​ដល់​ការទាក់ទាញ​ដល់​ផ្លូវភេទ​និង​ភាពស្រស់ស្អាត​ដ៏​ផូរផង់​។​នេះ​បញ្ជាក់ថា​អ្នក​កំពុងមាន​ស្នេហា​យ៉ាង​ជ្រាលជ្រៅ​ហើយ​កំពុង​ជួប​គូស្នេហ៍​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត​តែ​អាច​មិនមែនជា​គូព្រេង​នោះដែរ​។​

**​សុបិន​ឃើញ​ផ្កា

ផ្កា​ជា​និម្មិត​រូប​ពី​សេចក្តីស្នេហា​និង​មិត្តភាព​ភេទ​ផ្ទុយគ្នា​ដែល​បញ្ជាក់​ដល់​សេចក្តីស្នេហា​។​ក្នុង​យុគសម័យ​អឺរ៉ុប​កណ្តាល​ផ្កា​ដែលមាន​បន្លា​គេ​បញ្ជាក់​ន័យ​ដល់​ការ​រួមភេទ​។​ចំណែក​ក្នុងប្រទេស​ឥណ្ឌា​បញ្ជាក់​ពី​អត្ថន័យ​ដល់​សេចក្តីសុខ​ដ៏​កំពូល​និង​ប្រទេស​ខ្លួ​ន

បញ្ចាក់​ថា​ផ្កា​មានន័យ​ដល់​អារម្មណ៍​និង​ការយល់ដឹង​។​

**​ពណ៌​របស់​ផ្កា​ដែល​សុបិន​ឃើញ​បញ្ជាក់​ដល់​សេចក្តីស្នេហា​៖

-​ផ្កា​ក្រហម​មានន័យ​ទៅដល់ sexual love ដែលជា​សេចក្តីស្នេហា​បែប​ព្រាន​និង​មានការ​រួមភេទ​។​

-​ផ្កា​ពណ៌​សបញ្ជាក់​ដល់​សេចក្តីស្នេហា​បរិសុទ្ធ​។​

– ផ្កា​ពណ៌​ទឹកប៊ិច​មានន័យ​ទៅដល់​សេចក្តីស្នេហា​បែប​ដួងវិញ្ញាណ​និង​អារម្មណ៍​រួម​ផ្តុំគ្នា​ដោយមាន​កម្លាំង​ខ្លាំងក្លា​។​

-​ផ្កា snowdrops មានន័យ​ទៅដល់​ការយក​ឈ្នះ​រដូវរងា​និង​សេចក្តីស្លាប់​។​

-​ពណ៌​លឿង​មានន័យ​ទៅដល់​សេចក្តីស្នេហា​ត្រីកោណ​។​

– ចាស់​បុរាណ​បញ្ជាក់​ថាបើ​សុបិន​ឃើញ​បេះ​ផ្កា​ជា​ជា​និម្មិត្តរូប​នៃ​បទពិសោធន៍​ផ្លូវភេទ​ឬ​ភាព​មាន​ស្តុកស្តម្ភ​ខាង​ទ្រ​ព្ស​ម្ប​ត្តិ​។

– បើ​សុបិន​ឃើញ​មានការ​រៀបចំ​ផ្កា​ជា​បាច់​ស្រស់ស្អាត​មានន័យ​ទៅដល់​ការ​រៀបការ​ដែលជា​ក្តី​រីករាយ​៕

Leave a Reply

Your email address will not be published. Required fields are marked *