បើ​ឃើញ​ឪពុក​គាត់​ជួយ​ប្រាប់​ផង​!! ឪពុក​កើត​មាន​ជម្ងឺ​វង្វេង ហើយ​បាន​វង្វេង​ពី​ផ្ទះហើយ

ព៍តមានទូរទៅ

ហ្វេ​ស​ប៊ុ​ក​៖ ឪពុក​ម្តាយ គឺជា​ព្រះ​រស់នៅ​ក្នុងផ្ទះ​របស់​យើង​។ កូន​ៗ​ទាំងអស់​បាន​មើលថែ​រក្សា​នៅ​ឪពុក​ម្តាយ​របស់​ខ្លួន​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ប្រើប្រាស់​ពេលវេលា​ពេញ​មួយ​ជីវិត មើលថែ​កូន​ៗ​។ ហើយ​ពេល​ថ្មី​ៗ​នេះ បើ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក មានឈ្មោះ Pa Kim Long បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា “​សូម​ជម្រាបសួរ បងប្អូន​ទាំងអស់​ក្នុង Facebook ខ្ញុំ​បាន​បាត់​ឪពុក​របស់ខ្ញុំ ឈ្មោះ ហួ ហេង (​ដូច​រូប​ខាងក្រោម​) កាលពី​យប់មិញ ចន្លោះ​ពី​ម៉ោង 11-12 យប់ ដោយសារ​ឪពុក​របស់ខ្ញុំ​មាន​បញ្ហារ វង្វេង គាត់​បាត់​ចេញពី ភូមិ ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល បញ្ជាក់ ពេល​បាត់​ខ្លួន​គាត់​ពាក់អាវ បង្កង់ ក្រហម លា​យស ខ្មៅ ស្លៀកខោ គគី​ជើង​ខ្លី ពណ៌ ទឹកដោះគោ ប្រហែលជា​អត់​ពាក់​ស្បែកជើង​ទេ មាន​បង់ក​ក្រមារ​ក្រហម​មួយ ហើយ​គាត់​មិនសូវ​និយាយ​ច្រើន

ដោយ​មុន​ពេល​បាត់ គាត់​និយាយ​ថា ចង់ទៅ​ស្រុក នៅ ភូមិ ឃ្លោក ខេត្ត កំពង់ស្ពឺ បើ​បងប្អូន បានឃើញ សូម​មេត្តា ជួយ​ឃាត់​ទុក នឹង ទំនាក់ទំនង​មក​កាន់​លេខ 081589449/011 77 3839/011 727574/069340436 ដោយ​ក្តី​អនុគ្រោះ “៕

Leave a Reply

Your email address will not be published. Required fields are marked *