៩ឆ្នាំនៅតែចាំ! ចាប់បានក្រុមចោរប្លន់AK ដែលធ្វើសកម្មភាពប្លន់ផ្ទះគ្រូបង្រៀនម្នាក់កាលពីឆ្នាំ២០១០

ព៍តមានទូរទៅ

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្ត បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមចោរប្លន់AK ម្នាក់ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ និងដកហូតអាវុធAK ចំនួន០២ដើម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីបានធ្វើសកម្មភាពប្លន់នៅផ្ទះគ្រូបង្រៀន កាលពី៩ឆ្នាំមុន។

ជនសង្ស័យឈ្មោះ ទេព និត ភេទប្រុស អាយុ៣៣ឆ្នាំ ។ កាលពីថ្ងៃទី១២ ខែឧសភា ២០១០ ក្រុមចោរប្លន់នេះ បានធ្វើសកម្មភាពប្លន់នៅផ្ទះគ្រូបង្រៀន ស្ថិតក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបសេដ្ឋ តែមិនបានសម្រេច ដោយអំទ្បុងពេលធ្វើសកម្មភាពប្លន់នោះ ជនល្មើសបានច្រឡំបាញ់ត្រូវប្អូនខ្លួនស្លាប់ ហើយអូសសាកសពមកផ្ទះវិញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *