ហួសចិត្ត​ ដាក់​ស្លាក​ច្បាស់​ណាស់​!! បាយ​ថ្ងៃត្រង់​ម្នាក់ ៨០០០​រៀល ប៉ុន្តែ​ពេល​គិតលុយ​ទើប​ដឹង

ព៍តមានទូរទៅ

ហ្វេ​ស​ប៊ុ​ក​៖ ការ​គិត​ប្រាក់​ខុស​ពី​អ្វី​ដែល​តារាង​តម្លៃ បាន​ដាក់ គឺ​តែងតែ​កើត​មាន​ឡើងជា​ច្រើន​លើក​ច្រើន​ដង​រួច​មក​ហើយ​។ ជា​ពិសេស​នោះ គឺ​ស្ថិត​នៅ​ពេល​ថ្ងៃ​បុណ្យ​ធំ​ៗ ដែល​ការ​គិត​ប្រាក់ នេះ​ព្រោះតែ​ចង់​ចំណេញ​ខ្លាំង​ពេក​។ ហើយ​នៅ​ពេល​ថ្មី​ថ្ងៃនេះ ខណៈ​ពេល​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​នោះ មាន​បងស្រី​ម្នាក់​ដែល មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dor Sopheak បាន​សរសេរ​ថា​៖ “​ថ្ងៃ​ភ្ជុំ​ធំ​ហួសចិត្ត​ហ្មង មក​ពី​កំពង់ស្ពឺ​វិញ ចូល​បាយ​ថ្ងៃត្រង់​ចំ​កន្លែង​ស៊ី​ហើយ​មិន​ចង់​ជុះ​វិញ ព្រោះ​ស្តាយ​លុយ សង្ស័យ​តែ​សាខា​កៀនស្វាយ​ទេ​! ហាង​នេះ​ឈ្មោះ​អាហារ​ដ្ឋា​ន​ជ័យ​ជំនះ ស្ថិត​នៅ​បុរី​ពិភព​ថ្មី​កំ​បូល ពេល​ពួក​ខ្ញុំ​ចូល​ទៅ​មាន​គ្នា​៦​នាក់ ខ្ញុំ​បាន​មើល​ផ្លា​ក​ម្ហូប​ម្នាក់​៨០០០៛ ខ្ញុំ​ក៏​ក​ម្ម៉​ង់​ម្ហូប​១​នាក់​១​មុខ ចំនួន​៥​នាក់​៥​មុខ ហើយ​ប្អូនថ្លៃ​ខ្ញុំ​ម្នាក់​ទៀត​ក​ម្ម៉​ង​បាយ​មាន់​ចៀន​១​ចាន​។ ដល់​ពេល​គិតលុយ​ហួសចិត្ត​ហ្មង អស់​២០​ម៉ឺន​រៀល បាយ​មាន់​១៥០០០៛ ម្ជូរយួន​ត្រី​២៥០០០៛ ១​ចាន ពង​ទា​ត្រី​ប្រ​ម៉ា​២០០០០៛ ១​ចាន ម្ជូរ​គ្រឿង​ត្រី​សណ្តាយ​៣០០០០៛ ១​ចាន ឆា​ខ្ញី​មាន់​៥០០០០៛ ១​ចាន​រាង​ច្រើន​បន្តិច​ខ្ញី ត្រី​ចៀ​ចួន​៥០០០០៛ ១​ចាន មាន​ត្រី​ឆ្លាំង​៣ ទឹកដោះគោ​អូ​វ៉ា​ន់ទី​ន​១​កែវ​៥០០០៛ ចេញ​បុ​ង​មក​ហួសចិត្ត ចង់​តែ​ក្អួត​ដាក់​ចាន​ឲ្យ​គាត់​វិញ​តើ​តាម​ចឹ​ត្ត​ខឹង​។

ខ្ញុំ​សួរ​ទៅ​គាត់​ថា ម្ដេច​គិតលុយ​ខុស​ពី​ស្លាក​តម្លៃ? គាត់​ថា អីវ៉ាន់​ឥលូវ​ថ្លៃ​ៗ​ណាស់​! ខ្ញុំ​សួរ​គាត់​វិញ​ថា ខ្ញុំ​ឃើញ​តម្លៃ​ហើយ​បាន​សម្រេចចិត្ត​ចូល ចុះបើ​គិត​អីចឹង ហើយ​ខ្ញុំ​មាន​លុយ​មិន​គ្រប់? គាត់​ថា​ស្លាក​តម្លៃ​នេះ​បិទ​យូរ​រហើយ​ភ្លេច​បក មើល​ក្រដាស់​បិទ​តម្លៃ តើ​ថ្មី​ឬ​ចាស់?​ស៊ី​របស់​គេ​ហើយ​ត្រូវ​តែ​ឲ្យ​លុយ ផុស​នេះ​គ្រាន់តែ​ចង់​ឲ្យ​បងប្អូន​ដឹង​ដើម្បី​ចាត់ទុកជា​មេរៀន កុំ​ឲ្យ​ដូច​ខ្ញុំ​។ សូម​មើល​ហើយ​ពិចារណា​និង​ខ​មិន​តាម​ការ​គួរ​ចុះ គ្រាន់តែ​បាយ​ថ្ងៃត្រង់ ផឹក​តែ​ទឹកកក​សោះ អស់​២០​ម៉ឺន​រៀល​ដែរ ជិត​ស្មើ​អា​បេ​សេ​២​កេះ គុណ​តម្លៃ​អ្នកលក់​គឺ​ភាព​ស្មោះត្រង់ រកស៊ី​លក់​ផ្លូវ​គឺជា​សត្រូវ​នឹង​អាជីវកម្ម​ខ្លួនឯង ខឹង​ឡើង​ញ័រ​សាច់ ឈឺពោះ​មិន​ហ៊ាន​ជុះ ព្រោះ​ស្ដាយ​ម្ហូប​វា​ពេក ជួយ​ស៊ែរ​ផង​អ​ល​ណ​ព្វ​”៕

Leave a Reply

Your email address will not be published. Required fields are marked *