សត្វទាំង១៥ប្រភេទដែលតែងតែរស់នៅបែបជាគូ ដ៏មានសុភមង្គលបំផុត

ចែករំលែក

ធម្មជាតិបានបង្កើតសត្វជាច្រើនប្រភេទហើយប្រភេទខ្លះពួកវារស់នៅជាក្រុម,ប្រភេទខ្លះរស់នៅតែឯងនងប្រភេទខ្លះទៀតរស់នៅជាគូយ៉ាងមានសុភមង្គលប្រៀបដូចជាប្តីប្រពន្ធ ដែលចេះថែរក្សារគ្នាទៅវិញទៅមកទៀតផង។

១,សត្វ Altelope គឺជាសត្វមួយប្រភេទស្រដៀងនិងសត្វឈ្លូសហើយពួកវារស់នៅជាគូដោយមិនទៅណាចោលគ្នាឡើយ។

២,សត្វកណ្តុរ California

ពួកវារស់នៅជាគូហើយកណ្តុរឈ្មោលជាអ្នកចិញ្ចឹមកូននិងជាអ្នកផ្គត់ផ្គង់ចំណី។

៣,ត្រី Angel នៅប្រទេសបារំាង

ត្រីប្រភេទនេះតែងតែធ្វីអ្វីមួយជាគូ និងនៅជាក្រុមយ៉ាងធំដើម្បីអាចជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។

៤,ក្ងាន

វាគឺជាសត្វមួយប្រភេទដែលរស់នៅជាគូរហូតដល់អស់ជីវិតរៀងខ្លួន។ហើយពួកវាចាប់ផ្តើមមានគូនៅពេលពួកវាមានអាយុ ២០ខែឡើងទៅ គឺនៅពេលពួកវាពេញរូបរាងជាក្ងាពេញវ័យ។

៥,បក្សី Albatross ឬ រំពេសមុទ្រ

ពួកវារស់នៅជាគូៗ ហើយពួកវាចេះផ្គត់ផ្គង់គ្នាទៅវិញទៅមកនិងចេះបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកទៀតផង។

៦,សត្វកាស្ទ័រ (Beaver)

សត្វប្រភេទនេះក៏ដូចជាសត្វក្ងានដែរគឺពួកវារស់នៅមានដៃគូតែមួយប៉ុន្នោះក្នុងមួយជីវិតពួកវា ហើយពួកវាសាងទំនប់ធ្វើជាជំរកនិងជួយចិញ្ចឹមទាំងញីទាំងឈ្មោល។

៧,សត្វ Iguana Shingleback

សត្វល្មូនប្រភេទនវគឺមកពីប្រទេសអូស្ត្រាលី ហើយពួកវារស់នៅជាគូ ហើយពួកវាអាចរស់នៅជាមួយគ្នារហូតដល់ទៅជាង២០ឆ្នាំដោយភាពរ៉ូមែនទិច។

៨,សត្វកណ្តុរ Prairie រស់នៅជាគ្នាជាគូនិងមិនដែលទៅណាឆ្ងាយចោលដៃគូរបស់វាឡើយ។

៩,សត្វកណ្តៀរ

សត្វប្រភេទនេះវាខុសពីសត្វល្អិតដទៃដែលមានរាជនីតែមួយក្នុងការដឹកនាំតែសំរាប់សត្វកណ្តៀរនេះវិញគឺវាមានទាំង រាជនីនិងស្តេចក្នុងការគ្រប់គ្រងនិងបង្កាត់ពូជ។

១០,សត្វ ចចក

ចចកគឺជាសត្វដ៏កាចសាហាវមួយប្រភេទក៏ប៉ុន្តែពួកវារស់នៅជាគ្រួសារមាន ប្តី មានប្រព្ធនិងកូន ហើយពួកវាមិនដែលទៅណាឆ្ងាយពីគ្នាឡើយ។

១១,សត្វឥន្ត្រីក្បាលសរ

សត្វឥន្ត្រីនេះវាបង្ហាញក្តីស្រលាញ់អោយគ្នាទៅវិញទៅមកដោយការហើសំកាំងនៅក្នុងខ្យល់ដោយបង្ហាញពីក្រញាំជើងរបស់ពួកវាទៅវិញទៅមក។

១២,សត្វថ្មាតខ្មៅ

បន្ទាប់ពីបង្កាត់ពូជរួចនៅពេលថ្មាតញីពងអស់ នោះដៃគូរបស់វាធ្វើការឆ្លាស់គ្នាក្នុងការក្រាបការពារស៊ុត ក្នុង២៤ម៉ោងឆ្នាស់គ្នាម្ដង។

១៣,សត្វទីទុយ Barn

សត្វប្រភេទនេះគឺរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធមួយគូ រហូតពេញមួយជីវិតរបស់ពួកវា។

១៤,សត្វសេះសមុទ្រ

សត្វសេះសមុទ្រ នៅពេលកំពង់បន្តពូជសត្វសេះសមុទ្រញីបានផ្ទេរស៊ុតទៅអោយដៃគូរបស់វាជាអ្នកមើលថែរហូតដល់ញាស់កូន។

១៥,សត្វតូច

សត្វតូចគឺជាសត្វមួយប្រភេទដែលស្រលាញ់ដៃគូរបស់វាខ្លាំងណាស់ ថ្វីបើមានសត្វតូចដទៃមកយាយីវាយ៉ាងណាក៏ដោយក៏វាមិនបោះបង់គ្នាចោលដែរ។

Leave a Reply

Your email address will not be published. Required fields are marked *