អ្នក​នឹង​ភ្ញាក់​ផ្អើល ពេលឃើញពី​ភាព​ខុស​គ្នា​នៃព្រំ​ប្រទល់​ របស់​ប្រទេស​ទាំងអស់​នេះ

ចែករំលែក

ថ្វី​ត្បិត​តែ​ប្រទេស​មួយ​ចំនួន ឬ តំបន់​មួយ​ចំនួន​​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំង​នោះ​មាន​សភាព​ខុស​គ្នា​ស្រឡះ​ ទាំង​ការ​អភិវឌ្ឍ​ ស្ថានភាព​បរិស្ថាន និង ករណី​ផ្សេង​ៗ​ទៀត ។ រូបភាព​ទាំង ២២ សន្លឹក​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​នូវ​ភាព​ខុស​គ្នា​របស់​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​នោះ​ក៏​បង្ហាញ​ពី​ព្រំប្រទល់​ដ៏​អស្ចារ្យ​ផង​ដែរ។

1 នេះ​ជា​ព្រំប្រទល់​របស់​ប្រទេស​ អាហ្សង់ទីន និង ប្រេស៊ីល ដែល​ជ្រោះ​នោះ​ម្ខាង​ជា​របស់​អាហ្សង់ទីន និង​ម្ខាងជារបស់ប្រេស៊ីល

2. ទន្លេត្រីមុខ​នេះ គឺ​ព្រំប្រទល់​របស់​ អាហ្សង់ទីន ប្រេស៊ីល និងប៉ារ៉ាហ្គាយ

3. ព្រំដែនរវាងប្រទេសអូទ្រីសនិងប្រទេសស្លូវ៉ាគីនេះ

4. ផ្នែក​ទាំង ២​ នៃ​ទីក្រុងប៊ែឡាំងបែងចែក​ដោយ​ពណ៌​នៃ​ពន្លឺ​ភ្លើង​ពេល​រាត្រី នេះ​ក៏​ដោយ​សារ​តែ​ពួកគេ​បាន​ប្រើប្រាស់​អំពូល​ប្រភេទ​ផ្សេង​គ្នា ដែល​ការ​បែង​ចែក​នេះ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយគឺ​តាំង​តំបន់​ទាំង ២ ត្រូវបែង​ចែក​មក​ម្ល៉េះ មក​ដល់​បច្ចុប្បន្ន​បើ​ទោះ​បី​ជា​តំបន់​ទាំង ២ នោះ​រួបរួម​ជា​ប៊ែកឡាំង​តែ​មួយ​ក៏​ដោយ​ក៏​ពួកគេ​នៅ​តែ​ប្រើប្រាស់​អំពូល​ភ្លើង​ខុស​គ្នា​ដដែល។

5. ខាង​ឆ្វេង​គឺ​ជា​ប្រទេសប្រេស៊ីល ឯ​ខាងស្ដាំដែលមានព្រៃ​យ៉ាង​ច្រើននោះ​គឺ ប្រទេសបូលីវី

6 នៅ​ពេល​ឆ្លងកាត់​ស្ពាន​ឆ្លង​សមុទ្រ​នេះបើ​អ្នក​បើក​លើ​ផ្លូវ​ខាង​ឆ្វេងវា​នឹង​នាំ​អ្នក​ទៅ​កាន់​ម៉ាកាវ តែ​បើសិន​ជា​អ្នក​ជ្រើសរើស​ផ្លូវ​ខាង​ស្ដាំ​អ្នក​នឹង​ទៅ​កាន់​ចិនដីគោក

7. ព្រំដែននៃប្រទេសអាល្លឺម៉ង់និងសាធារណរដ្ឋឆែកគឺចែក​ដាច់​ពី​គ្នា ដោយ​អ្នក​អាច​ដឹង​តាម​រយៈ​ស្លឹក​​ឈើ​នៅ​លើ​ដើម​ឈើ ដោយ​ម្ខាង​មាន​សស្លឹក​ឈើ​ពេញ​ឯ​ម្ខាង​ទៀត​មាន​តែ​ដើម​ឈើ​ប៉ុន្តែ​មិន​ឃើញ​ស្លឹក

8 ទន្លេមួយ​ខ្សែ​នេះបានបែងចែកទៅជាប្រទេសទាំងបី ប្រទេសអាល្លឺម៉ង់, ឆែក និងប៉ូឡូញ

9. ផ្នែកខាងឆ្វេងដែល​គ្មាន​ដើមឈើនោះគឺប្រទេសហៃទី ចំណែក​ឯ​តំបន់​ដែលដើម​ឈើ​​ច្រើនគឺ​ជា​ប្រទេស​ដូមីនីកែន

10 រូបភាព​មួយ​ទៀត​របស់​ព្រំ​ប្រទល់​ ហៃទី (ខាងឆ្វេង) និង ដូមីនីកែន (ខាងស្ដាំ)

10. បន្ទាត់ពណ៌​ទឹកក្រូចដែល​ថត​ជាប់​ដោយ​ផ្ដាយ​រណបនៅ​ពេល​យប់​​នេះ​គឺ​ជា​បន្ទាត់​ព្រំដែន​រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ដែល​ប​ន្ទាត់​នេះ​កើត​ឡើង​ដោយ​សារ​ការ​ប្រើប្រាស់​អំពូល​អំភ្លឺ​តាម​បន្ទាត់​ព្រំដែន​នេះ

11 កូរ៉េ​ដូចគ្នា ក៏​ប៉ុន្តែ​ខុស​គ្នា​ស្រឡះ ចំនុច​ដែល​មាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​​នោះ​គឺ​ជា​ទីក្រុង សេអ៊ូល របស់​កូរ៉េខាងត្បូង ឯ​ចំនុច​ដែល​មាន​ពន្លឺ​ភ្លឺ​បន្តិច​នោះ​គឺ​ជា​ ទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង

12 ផ្លូវ​មួយ​ចំហៀង​ជា​របស់​ ប្រទេសប៊ែលហ្សិក ឯ​មួយ​ចំហៀង​ទៀត​គឺ​ជារបស់​ប្រទេសហូឡង់

13 ព្រំដែនរវាងប្រទេសន័រវេសនិងប្រទេសស៊ុយអែត

14 នេះ​បន្ទាត់នៃខ័ណ្ឌសីមារវាងប្រទេសប៉ូឡូញនិងអ៊ុយក្រែន ហើយ​គំនូរ​ត្រី​បែប​សិល្បៈ ចង់​បង្ហាញ​ពី​ការ​ស្រឡាញ់ និង ចំណង​មិត្តភាព និង​ពាណិជ្ជកម្ម​ក្រៅ​ផ្លូវការ​​រវាងប្រទេសទាំងពីរ

15 វា​ជា​របង​នៃ​បន្ទាប់​ព្រំដែន​រវាង អេស្ប៉ាញ និង ម៉ូរ៉ាកូ

16 ភាព​ខុស​គ្នា​រវាង​ផ្លូវ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង ព័រទុយហ្គាល់

17 បន្ទាត់​ព្រំដែន សហរដ្ឋអាមេរិក និង កាណាដា

18 បន្ទាត់​ព្រំដែន​រវាង អាមេរិក និង មិចស៊ិចកូ

19 ភ្នំ Roraima  ​ជា​ព្រំ​ប្រទល់​រវាងប្រទេសបីគឺជាការ វេណេហ្ស៊ុយអេឡា ប្រេស៊ីលនិង ហ្គីយ៉ាណា

Leave a Reply

Your email address will not be published. Required fields are marked *