មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសម្នាក់បានបញ្ជូន ប្រពន្ធទៅធ្វើបុ ណ្យ បូ ជា នៅវត្តទួលសង្កែរួចក៏ ស្លា .ប់ ទៅតាមប្រពន្ធ
ដែលហេតុការណ៍ដែលមិនស្មានដល់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសខាងលើនោះ មានឈ្មោះ យ៉េត ផល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន ខប ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ ទួល សុភី ភេទស្រី អាយុ៤៩ឆ្នាំ ដែលត្រូវជាបងថ្លៃបុរសរងគ្រោះរូបនោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ គាត់ និងប្អូនថ្លៃ បានឡើងឡានជាមួយគ្នា
ដើម្បីដឹក ប្អូនស្រីដែលលង់ទឹក ស្លា .ប់ នៅមាត់ទន្លេ មកធ្វើបុ ណ្យនៅវត្តទួលសង្កែ។ លុះនៅល្ងាចថ្ងៃទី០៦ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីបូជាប្អូនស្រីរួច ប្អូនថ្លៃ
ដែលជាសន្តិសុខបានទៅអង្គុយម្នាក់ឯងនៅក្បែរឈាបនដ្ឋាននោះ ដោយមិននិយាយស្តីអ្វីឡើយ ស្រាប់តែប្អូនថ្លៃដេ កទៅលើដី លែ ង ដឹ ង ខ្លួនតែម្តង។
តាមស្ត្រីជាបងថ្លៃ បានអោយដឹងទៀតថា ខណៈនោះ គាត់ ព្រមទាំងបងប្អូនក៏នាំគ្នាជួយកោ សខ្យ ល់ឲ្យ តែប្អូនថ្លែបាន ដា ច់ ខ្យ ល់ បា ត់ទៅហើយដោយសារតែ គាំ .ង បេះ .ដូ .ង ។
តាមព័ត៌មានបានអោយដឹងថា បុរសជាសន្តិសុខរងគ្រោះរូបនោះ មានទំនាក់ទំនងស្រលាញ់គ្នាជាមួយនារីដែលបាន ស្លា .ប់ ទៅហើយនោះ ដោយរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ តែមិនទាន់បានរៀបការនោះទេ ។
ហើយនៅពេលប្រពន្ធជួបគ្រោះថ្នាក់ ល ង់ ទឹក ស្លា .ប់ បុរសរងគ្រោះរូបនេះក៏បានយកប្រពន្ធទៅធ្វើបុ ណ្យនៅវត្ត លុះពេលបូ ជារួច ក៏បាន ស្លា .ប់ ទៅតាមប្រពន្ធបែបនេះតែម្តង៕