ជនសង្ស័យម្នាក់ឡេីងជញ្ជាំងចូលផ្ទះអ្នកលក់បាយ លួចទ្រព្យសម្បត្តិ បានលុយ១៥០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត យកអោយម៉ែ, ម៉ែអោយម៉ូតូជិះបានប៉ុន្មានថ្ងៃ បែកគំនិតបំណងទៅលួចទៀត តែត្រូវម្ចាស់ផ្ទះមកវិញទាន់ស្រែកឆោឡោថា “ចោរៗ”
និងចាប់ប្រតាយប្រតប់គ្នា បណ្ដាលឲ្យម្ចាស់ផ្ទះរបួស បង្កការភ្ញាក់ផ្អេីលដល់កូនប្រុសម្ចាស់ផ្ទះ និងប្រជាពលរដ្ឋជិតខាងនាំគ្នាជួយចាប់ជនសង្ស័យបាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេី ចុះមកឃាត់ខ្លួនយកទៅធ្វេីការសាកសួរភ្លាមៗផងដែរ ។
ហេតុការណ៍នេះកេីតហេតុវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៥៥ (ជិតក្រុមហ៊ុនលក់ម៉ូតូ Suzuki) ផ្លូវលំ ក្រុម២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ គឹម វិបុល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខក្រុមភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្ទះរបស់ជនរងគ្រោះ) ។
ចំណែកជនរងគ្រោះមានឈ្មោះ ស្រាំង ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៥៥ ផ្លូវលំក្រោម ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះកេីតហេតុ) ។
បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈបាត់បង់មាន លុយដុល្លារ ចំនួន១៥០០ដុល្លារ, ខ្សែដៃមាស ចំនួន០១តំឡឹង, បន្តោងខ្សែក ចំនួន០៣ជី, ចិញ្ចៀនត្រាមាស ចំនួន០៣ជី, មានទាំងអស់ក្រវិលផ្លាកទីន ចំនួន០១គូ, ទូរទស្សន៍ ចំនួន០១គ្រឿង ម៉ាស៊ីនវាស់ឈាម ចំនួន០១គ្រឿង នឹងម៉ាស៊ីនវាស់ចរន្តអគ្គិសនី ចំនួន០១គ្រឿងទៀត។
វត្ថុតាងចាប់យកមាន : ត្បូងតូចៗ ចំនួន០៦គ្រាប់ (ពណ៌ទឹកប៊ិច ចំនួន០៥គ្រាប់, ពណ៍ក្រហម ចំនួន០១គ្រាប់) ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាកស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CW-2135 ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ជនរងគ្រោះបានចាក់សោរផ្ទះរបស់ខ្លួន រួចចេញទៅលក់បាយនៅផ្ទះជួលមួយកន្លែងទៀត (ជិតអតីតខេមបូសិក) នៅតាមផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
រហូតដល់ម៉ោង០២:៣០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ ទើបជនរងគ្រោះបានត្រលប់មកវិញហេីយចូលផ្ទះ ឃើញមានស្នាមជើងមនុស្ស ឡើងតាមជញ្ជាំងចូលតាមប្រហោងយ៉ខាងមុខផ្ទះ ទេីបប្រញាប់ចាក់សោចូលទៅក្នុងផ្ទះ ឃើញទូរកញ្ចក់ចំហទ្វារ ហេីយរកមើលលុយចំនួន១៥០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត
មានខ្សែដៃមាស ចំនួន០១តំឡឹង, បន្តោងខ្សែក ចំនួន០៣ជី, ចិញ្ចៀនត្រាមាស ចំនួន០៣ជី, មានទាំងអស់ក្រវិលផ្លាកទីន ចំនួន០១គូ, រួមទាំងសម្ភារៈមួយចំនួនដូចជា ទូរទស្សន៍ ចំនួន០១គ្រឿង ម៉ាស៊ីនវាស់ឈាម ចំនួន០១គ្រឿង នឹងម៉ាស៊ីនវាស់ចរន្តអគ្គិសនី ចំនួន០១គ្រឿងទៀត បានបាត់អស់ទៅហេីយ ។
ទេីបជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដេីម្បីអោយសមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងកំត់មុខសញ្ញា ។ រហូតមកដល់វេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពីខាងលេី ចូលមកកន្លែងផ្ទះរបស់ជនរងគ្រោះទៀត
បម្រុងធ្វេីសកម្មភាពឡើងផ្ទះរបស់ជនរងគ្រោះម្ដងទៀត ពេលនោះជនរងគ្រោះមកទាន់ក៏ចាប់ជនសង្ស័យ ហេីយស្រែឆោឡោថា “ចោរៗ” តែទំរាំចាប់បាន ជនសង្ស័យបានតដៃជាមួយជនរងគ្រោះបណ្ដាលឲ្យរងរបួស
បង្កការភ្ញាក់ផ្អេីលដល់កូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀត និងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង ប្រដាប់ដោយដំបងចេញមកជួយចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ ចុះមកឃាត់ខ្លួនវាយខ្នោះជនសង្ស័យយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ផងដែរ។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ឡេីងជញ្ជាំងផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ស្រាំង ប៊ុនធឿន កាលពីវេលាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះពិតប្រាកដមែន និងពិនិត្យឃេីញ មានសារធា តុញៀ នក្នុងទឹកនោម ។
ជាមួយគ្នានោះដែរ ភាគីខាងជនរងគ្រោះ បានប្រាប់អោយដឹងថា ជនសង្ស័យខាងលេីបន្ទាប់ពីលួចបានលុយ និងគ្រឿងអលង្ការរបស់គាត់ហេីយ បានយកទៅប្រគល់អោយម្ដាយរបស់គេមួយចំនួន ហេីយម្ដាយក៏អោយម៉ូតូម៉ាក Scoopy ខាងលេី ទៅអោយជនសង្ស័យជិះផងដែរ ។
បច្ចុប្បន្នក្រោយកើតហេតុ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលេីត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ៕