មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី បុរសម្នាក់ត្រូវបានប្អូនថ្លៃស្រីប្តឹងសម ត្ថកិ ច្ច ឱ្យហៅទៅអប់រំណែនាំពាក់ព័ន្ធនឹងរឿង លួ ច ដា ក់ កាមេរ៉ាថតវីដេអូ
នៅក្នុងបន្ទប់ទឹក ស្រាប់តែត្រលប់មកផ្ទះវិញ បែរជាដើរចូលបន្ទប់ទឹក និងបាន អា រ ក ប៉ ង ស ម្លា ប់ ខ្លួន តែមិនបានសម្រេច ដែលករណីនេះបានកើតឡើង
កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះ យន់ សម្បត្តិ អាយុ៤១ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅផ្ទះបងថ្លៃ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ចំណែកប្រពន្ធវិញមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ ២នាក់ប្តីប្រពន្ធខាងលើនេះ ដែលប្រពន្ធជិតគ្រប់ខែសម្រាលកូនទៅហើយ ហើយនៅផ្ទះលក់ចាប់ហួយ
ចំណែកឯប្តីវិញជាអ្នកលាងរថយន្ត ហើយនៅពេលថ្ងៃក៏មានប្អូនថ្លៃស្រីម្នាក់ទៀតជាស្ត្រីមេម៉ាយ បានមកកត់ឆ្នោត និងជួយលក់បងស្រីផងដែរនៅក្នុងទីតាំងផ្ទះខាងលើ ។
លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ជនរងគ្រោះ (បុរសជាប្តី) បាន លួ ច ដាក់កាមេរ៉ាទូរស័ព្ទដៃនៅក្នុងបន្ទប់ទឹក ស្រាប់តែប្អូនថ្លៃស្រីដែលមកកត់ឆ្នោតនោះបានឃើញកាមេរ៉ាទូរស័ព្ទថតជាវីដេអូ មាននាទីដើរ
ក៏បានប្រាប់ទៅក្រុមគ្រួសារត្រូវជាបងបង្កើតរបស់ខ្លួនតែម្តង ហើយក៏ប្តឹ ងសម ត្ថកិ ច្ច ដើម្បីធ្វើការណែនាំកុំឲ្យធ្វើសកម្មភាពបែបនេះតទៅទៀត តែកាមេរ៉ាទូរស័ព្ទខាងលើនោះ ទើបតែដាក់ផងដែរ ដូច្នេះមិនទាន់មានសកម្មភាពអ្វីនៅឡើយ ។
ប្រភពដដែលបានបន្តទៀតថា លុះនៅពេលល្ងាចថ្ងៃទី២៤ ខែឆ្នាំដដែល បុរសជាអ្នកដាក់កាមេរ៉ានោះ (ជនរងគ្រោះ) ក៏បានត្រឡប់មកពីធ្វើការអប់រំណែនាំវិញ ហើយនៅមុនម៉ោងកើតហេតុផង
រូបគាត់ (ជនរងគ្រោះ) បានចូលទៅក្នុងបន្ទប់ទឹកហើយអ ត់ បើ ក ភ្លើ ង នោះទេ ចំណែកស្ត្រីជាប្រពន្ធក៏បាន ដេ ក ល ក់ មួយភាំង លុះដឹងខ្លួនវិញស្រាប់តែបាត់ប្តីមិនឃើញ ក៏ទៅមើលនៅក្នុងបន្ទប់ទឹក
ស្រាប់តែឃើញបុរស ជាប្តីបានអា ក នៅសល់តែ ដ ង្ហើ ម ច ង្រិ ត ប៉ុណ្ណោះ ហើយស្ត្រីជាប្រពន្ធបានរត់ហៅបងប្អូនប្រជាពលរដ្ឋមកជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ប្តឹ ង សម ត្ថកិ ច្ចភ្លាមៗផងដែរ។