មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ដើម្បីបោកប្រាស់ស្រីៗរឿងស្នេហាតាម Online ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ពីខេត្តកំពង់ស្ពឺ តាម ចា ប់ ដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជន ស ង្ស័ យ មានឈ្មោះ មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
សមត្ថកិច្ច បានបន្តឱ្យដឹងថា ជន ស ង្ស័ យ មានជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ដើម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្ដ្រីមួយចំនួន ឱ្យលង់ជឿជាក់ ចុងក្រោយ នារីៗទាំងនោះ ក្លាយជាចំណាប់ខ្មាំងរបស់ជន ស ង្ស័ យ នេះ។
ករណីនេះ ដោយបានកិច្ចសហការពីជនរងគ្រោះជាច្រើន និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ
សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវ និងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ឃាត់ខ្លួនមុខសញ្ញា ស ង្ស័ យ បាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ច ជន ស ង្ស័ យ បានឆ្លើយទទួលស្គាល់ពីសក ម្មភា ព បោ ក ប្រាស់នារី និងស្ដ្រីមួយចំនួន តាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook គឺពិតជាបានធ្វើសកម្មភាព ដោយផ្ទាល់
និងចេះជំនាញយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន ខ្លួនបានបង្កើតហ្វេសប៊ុក ចំនួន ១៥ ដើម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួន អោយលង់ជឿជាក់ថា ខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។
នៅរសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ បុរស ដែលមានជំនាញបោកតាមហ្វេសប៊ុក ត្រូវបានចៅក្រម សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅព ន្ធនា គារខេត្តកំពង់ស្ពឺហើយ។
ក្នុងនោះ សមត្ថកិច្ច បានសំណូមពរ ដោយស្នើសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្ដ្រីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់ នៅពេលដែលខ្លួនបានបង្កើតទំនាក់ទនងជា friends ជាមួយនរណាម្នាក់ តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកណាមួយ? ពិសេសកុំចាញ់បោកលើ profile រូបប្រុសស្អាត ស្រីស្អាត៕