ស្រ្ដីម្នាក់ បាននាំប្រុសក្មេងចូលទៅ ដេ ក នៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន ពេលបុរសជាសង្សារមកទាន់ក៏មានការឈ្លោះប្រកែកគ្នាធ្វើឲ្យស្ត្រីរូបនេះ
លេងល្បែងឈឺសាច់ផឹកថ្នាំប៉ារ៉ា និងថ្នាំងងុយដេកជាច្រើនគ្រាប់ធ្វើ អត្ដ ឃា ត ស ម្លា ប់ ខ្លួន តែមិន ស្លា .ប់ នោះទេបង្កឲ្យមានការភ្ញាក់ផ្អើល ។
ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹក ត្រង់ចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ប្រភពពីមន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីខាងលើមានឈ្មោះ យុម សុខាន់ ហៅចាន់ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យនិងជាកម្មការិនីរោងចក្រកាត់ដេរ
បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ស្រ្ដីរូបនេះបានលេបថ្នាំប៉ារ៉ានិងថ្នាំងងុយដេកអស់ជិត៤០គ្រាប់ ហើយបានតេទូរស័ព្ទចូលទៅកាន់ប៉ុស្ដិ៍វិទ្យុក្នុងស្រុក ដើម្បីផ្ដាំផ្ញើដល់បុរសជាសង្សារ ។
ក្រោយមកពិធីករប៉ុស្ដិ៍វិទ្យុបានទំនាក់ទំនងទៅក្រុមហ៊ុនស្មាតស្វែងរកទីតាំងស្នាក់នៅរបស់ស្រ្ដីជាអ្នកចំរៀងរូបនេះនិងទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលនៅស្រុកអង្គស្នួលឲ្យជួយអន្ដរាគមន៍ រហូតឈានដល់វាយទម្លុះទ្វារកញ្ចក់បន្ទប់ជួលនាំយកស្រ្ដីខាងលើនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ដើមចមដែលនាំឲ្យស្រ្ដីរូបនេះ លេ ប ថ្នាំ ប៉ុ ន ប៉ ង ស ម្លា ប់ ខ្លួនត្រូវបានអ្នកជិតខាងអះអាងថា ស្រ្ដីរូបនេះបាននាំប្រុសក្មេងម្នាក់ចូលទៅក្នុងបន្ទប់ជួល ។
មួយសន្ទុះក្រោយមកបុរសជាសង្មកទាន់បើកទ្វារឃើញប្រុសក្មេងនៅក្នុងបន្ទប់ជួលរបស់ស្រ្ដីជាសង្សារ ក៏កើតក្ដីខឹងសម្បាយ៉ាងខ្លាំងឈ្លោះប្រកែកគ្នាហើយទាត់ទ្វារបន្ទប់លេខ២បែកកញ្ចក់អស់មួយទើបចេញទៅបាត់ ។
ក្រោយពីឈ្លោះប្រកែកគ្នាបានមួយថ្ងៃ ស្រ្ដីខាងលើនេះព្យាយាម ស ម្លា ប់ ខ្លួនដោយលេបថ្នាំ អ្វីដែលធ្វើឲ្យស្រ្ដីរងគ្រោះមិន ស្លា .ប់ ដូចបំណងគឺមកពីនាងតេទូរស័ព្ទចូលទៅប៉ុស្ដិ៍វិទ្យុ បច្ចុប្បន្នស្រ្ដីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ៕