មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១១៖៤០នាទីយប់ នៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ដោយសមត្ថកិច្ចបានធ្វើការ ចា ប់ ខ្លួន ជន សង្ស័ យ ម្នាក់បន្ទាប់ពីបានធ្វើសកម្មភាព លួ ច ជាញឹកញាប់នូវសម្លៀកបំពាក់នារីៗជាពិសេសនោះអាវក្នុង និងខោលីអូ តែម្ដង ។
ជន ស ង្ស័ យ ឈ្មោះ ព្រីង សំរស់ អាយុ៣៤ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គូសបញ្ជាក់ថា ការ ចា ប់ ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជន ស ង្ស័ យ ខាងលេី
ត្រូវបានគេ ស ង្ស័ យ មានជំងឺរោគចិត្ត បានល ប ចូលទៅលួចសម្លៀកបំពាក់ក៏ត្រូវបាននារី រងគ្រោះ ប្រទះឃេីញ ក៏បានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលហើយត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នា ដេ ញ ចា ប់ បានតែម្តង។
ជាមួយគ្នានេះ ពេលសួរនាំ ជន ស ង្ស័ យ បានឆ្លើយសារភាពថាប្រាប់ទៅសមត្ថកិច្ចថា ខ្លួនមានជនមិនស្គាល់មុខធ្វើមន្តអាគមដាក់ ហើយតម្រូវឲ្យ លួ ច សំលៀកបំពាក់ស្រីៗ
ជាពិសេសអាវក្នុង និងខោលីអូរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូល។ ក្រោយការសួរនាំរួច ជន ស ង្ស័ យ រូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។