គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលរៀបការ អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ពីមូលហេតុសម្រេចជ្រើសរើសAdminជីងចក់ថា ដោយសារទង្វើល្អ និង អត្តចរិតរបស់Admin ជីងចក់ ហើយចាស់ទុំ មកមើលក៏ឃើញថា បុគ្គលម្នាក់ហ្នឹងល្អដែរ។ ម្យ៉ាងទៀត ពីមុនAdmin ជីងចក់ជា មនុស្ស ខូចនឹងស្រី ប៉ុន្តែតាំងពីស្គាល់គ្នាមក គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ។
ចំពោះ Admin ជីងចក់ វិញ ធ្លាប់បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើស អ្នកនាង ផល្លា ជាស្ត្រីមេម៉ាយកូន១ដែរថា មែនទែនទៅ បើនិយាយរឿងស្រី វាច្រើនៗមែនហើយ តែរកវាមិនជួបស្រី វាជួបតែញី ញីខ្វះអី មួយគគោកពេញភ្នំពេញ។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ។
លុះមុនថ្ងៃរៀបការនោះ គេសង្កេតឃើញថា Adminជីងចក់ បានបង្ហោះសារលាអស់នារីៗវត្តភ្នំ ហើយនៅថ្ងៃរៀបការក៏បង្ហោះសារស្រដៀងហ្នឹងទៀតថា «នារីៗ កញ្ញាៗ វត្តភ្នំមើលហើយស្រក់ទឹកភ្នែកគ្រប់ៗគ្នា»។
តាមរយៈសារនេះ និងការអះអាងរបស់អ្នកនាងផល្លានោះ គ្រប់គ្នាស្មានតែAdminជីងចក់ លែងជាព្រាននារីដូចមុនហើយ ស្រាប់តែរៀបការរួចបានជាង៥ខែ អ្នកនាង ផល្លា ក្ដៅស្លឹកត្រចៀកទម្លាយរឿងស្វាមីខ្លួនដើរឆាតទៅគ្រប់ស្រីៗដើម្បីសុំដេក។
បន្ថែមលើនេះ អ្នកនាង ផល្លា ថែមទាំងបញ្ជាក់ជំហរឈប់យកAdminជីងចក់វិញហើយ ហើយប្រកាសឡាយលិខិតលែងលះនៅម៉ោង៧-៨ស្អែកនេះទៀតផង។
ងាកមក អ្នកស្រី ទ្រី ដាណា ដែលជាអ្នកម្ដាយSingle ដ៏រីករាយនោះ ក្រោយពីបានឃើញព័ត៌មានខាងលើ ក៏បានឆាតទៅលើកទឹកចិត្តអ្នកនាង ផល្លា ជាមួយនឹងការបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំង អមដោយស្ទីកឃ័រទឹកភ្នែក តែអ្នកនាង មិនហ៊ានលូកដៃក្នុងរឿងគ្រួសារគេទេ។
តាមរយៈនេះ អ្នកនាង ផល្លាធ្វើការអរគុណ និងបានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់អ្នកគាំទ្រតាមរយៈខំមិនថា «អគុណអ្នកទាំងអស់គ្នាស្រលាញ់ អាណិត បារម្ហ ពីខ្ញុំ ខ្ញុំរឹងមាំគ្រប់គ្រាន់ ព្រោះពេលនេះ ខ្ញុំមិនមែនបាត់បង់ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម!, ខុសមិនកែ គឺជាសណ្ដាន, មិនមែនខុសម្ដងមិនលើកលែងទេ»៕