កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែកផ្សាយនៅព័ត៌មានដ៏សែនក្រៀមក្រំ និងនឹកស្មានមិនដល់មួយ
ដោយស្រ្តីជនជាតិថៃម្នាក់ដែលកំពុងតែឡាយវីដេអូ បង្ហាញពីការចម្អិនម្ហូបសុខៗ ស្រាប់តែរំពេចនោះ ស្រ្តីរូបនោះហាក់មានសភាពមិននឹងនរ
និងបណ្តាលឲ្យដេកបោកក្បាល និងចូលក្នុងឆ្នាំង រួចដួលទៅលើកម្រាលឥដ្ឋការ៉ូ ដែលបណ្តាលឲ្យទទួលមរណភាពទៅទាំងស្រស់ៗ
សឹងតែទទួលយកនូវស្ថានភាពនោះពុំបានតែម្តង។យ៉ាងណាមិញ មកទល់នឹងពេលនេះ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា
ខណ:ដែលហេតុផលនៅពីក្រោយការស្លា ប់របស់ស្រ្តីរូបនេះ នៅមិនទាន់មានប្រភពណាមួយអះអាងឲ្យបានច្បាស់លាស់
ខណ:ដែលមានសាធារណ:មតិមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បញ្ចេញយោគបល់ថា ករណីនេះអាចបណ្តាលមកពីជំងឺប្រចាំកាយរបស់នាង ឬជាជំងឺគាំងបេះដូងតែម្តង៕
ដូច្នេះដើម្បីជ្រាប និងដឹងឲ្យកាន់តែច្បាស់នោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖(ប្រភព:ហ្វេសប៊ុក)