មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី២នាក់ប្ដីប្រពន្ធនៅក្នុងគ្រួសារមួយបានរាប់អានជាមួយបុរសចំណាស់ម្នាក់ដែលជាអ្នកបើកបររថយន្ត
ដោយភាពស្មោះត្រង់បំផុត និងចាត់ទុកដូចជាសាច់ញាតិរបស់ខ្លួនដែរ ប៉ុន្តែផ្ទុយទៅវិញ មិននឹកស្មានថា បែរជាបុរសចំណាស់រូបនោះហ៊ានទាក់ទងកូនស្រីជាទីស្រឡាញ់របស់ពួកគាត់
ដែលមានអាយុទើបតែ១៣ឆ្នាំប៉ុណ្ណោះ រួ ម មេ ត្រី បានសម្រេចជាច្រើនដង ហើយរឿងនោះត្រូវបាន បែ ក ធ្លា យ ជាយូរមកហើយ ពួកគាត់ក៏ ធ្លា ប់ ហាមឃាត់ជននោះឈប់ទាក់ទងកូនរបស់ពួកគាត់ទៀតដែរ
ប៉ុន្តែជននេះមិនព្រមស្ដាប់តាមឡើយ នៅតែបន្តទាក់ទងនាំទៅដេ កទៀត ទើបពួកគាត់ឃាត់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។
ដែលការ ចា ប់ ខ្លួនបុរសចំណាស់ម្នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចនៅក្នុងបន្ទប់ជួលដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ បន្ទាប់មកបាននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតែម្តង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រូបនោះឈ្មោះមាស សារឿន អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ចំណែកក្មេងស្រីមានអាយុទើបតែ១៣ឆ្នាំប៉ុណ្ណោះ។ អ្នកទាំង២នាក់នេះបានមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងខែមីនា ឆ្នាំ២០២០
ខណៈដែលនាងសម្រាកពីការសិក្សានៅសាលាព្រោះតែសាលាបិទទ្វារដោយជម្ងឺCovid-19វាយលុក ហើយនាងតែតែងនៅផ្ទះរាល់ថ្ងៃនោះ។
តាមប្រភពព័ត៌មានបានបន្តថា រវាងជនសង្ស័យនិងឪពុកម្ដាយរបស់ក្មេងស្រីរូបនោះបានមានទំនាក់ទំងរាប់អានគ្នា ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០
ឪពុកម្ដាយក្មេងស្រីខាងលើបានហៅបុរសចំណាស់នេះទៅហូបបាយហូបទឹកនៅក្នុងផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃដោយចាត់ទុកដូចជាសាច់ញាតិ ហើយពុំដែលគិតថាត្រូវបុរសនោះស៊ីបាយបោកឆ្នាំងនោះឡើយ។
តាមប្រភពព័ត៌មានបានបន្តថា ការចេញចូលប្រាស្រ័យទាក់ទងបាយទឹកព្រឹកល្ងាចនេះហើយបានធ្វើឲ្យបុរសនោះបែកគំនិតទាក់ទងលួ ងលោ មកូនស្រីជាទីស្រឡាញ់របស់ម្ចាស់ផ្ទះ
រហូតឈានដល់ត្រូវដងត្រូវផ្លែនិងដឹកដៃគ្នាចូលទៅក្រេបផ្កាបាន ស ម្រេ ច ជាបន្តបន្ទាប់ចំនួន៤ដង ហើយតាមប្រភពព័ត៌មានខាងលើបានបន្តថា
ទោះបីជាបែបណារឿងរ៉ាវស្នហាខុសវ័យស្រីមិនទាន់គ្រប់អាយុឬអាយុក្រោម១៥ឆ្នាំនេះមិនអាច លា ក់ បាំ ង បានយូរឡើយត្រូវបានឪពុកម្ដាយក្មេងស្រីខាងលើដឹងរឿង
ហើយបានព្រមាននិងហាមឃាត់ឈប់ឲ្យបុរសនោះទាក់ទង លួ ង លោ ម កូនស្រីគាត់តទៅទៀត ហើយពួកគាត់ក៏មិនបាន ប្ដឹ ង ផ្ដល់អ្វីដែរ ព្រោះមិនចង់ឲ្យរឿងបែ កធ្លា យខ្មា ស់អ្នកស្រុកភូមិ ។
ប៉ុន្តែជននោះមិនព្រមស្ដាប់សោះ នៅតែលួ ចនាំកូនស្រីគាត់ជាបន្តបន្ទាប់ទៀតនិងបានជួលផ្ទះមួយកន្លែងនៅក្នុងខណ្ឌដង្កោ ស្នាក់នៅ ។
តាមប្រភពព័ត៌មានខាងលើបានបន្តថា នៅថ្ងៃកើតហេតុបុរសនេះបាននាំក្មេងស្រីរូបនោះទៅបន្ទប់ជួលខាងលើទៀត ចំណែកឪពុកម្ដាយនាង
បន្ទាប់ពីបាត់មិនឃើញកូនស្រីក៏បានតាមរកគ្រប់ច្រកល្ហកតែមិនឃើញ រហូតដល់វេលាម៉ោង៦និង៣០នាទីល្ងាច ទើបទទួលដំណឹងថា
អ្នកទាំង២កំពុងដេ កនៅជាមួយគ្នាក្នុងបន្ទប់ជួលខាងលើក៏ទៅឃាត់ខ្លួនបុរសចំណាស់ឈ្មោះមាស សារឿន នេះនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់តែម្ដង៕