មានហេតុការណ៍ដ៏គួរឱ្យភ្ញាកក់ផ្អើលមួយបានកើតឡើង ខណៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោកតាម្នាក់ពាក់ព័ន្ធនឹងករណី រំ .លោ .ប
ដែលបានកើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩.០០នាទី ចំណុចក្រោមស្ពានម្ដុំអ្នកតាក្បាល ប្រាំបីភូមិព្រែកឫស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០១ នាក់ ៖ ១-ឈ្មោះ ល គ ឡ ភេទស្រី អាយុ ១៣ឆ្នាំ (ក្នុងពេលកើតហេតុ) ជនជាតិខ្មែរ មុខរបរកសិករ។
ជន ស ង្ស័ យ ចំនួន០១នាក់ ១-ឈ្មោះទឹម ទូច ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល( ឃា ត់ ខ្លួន)។
នៅក្នុងអំឡុងខែមិនាឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី ឈ្មោះ លីម គឹមឡាង បានយកគោទៅចងឲ្យស៊ីស្មៅនៅម្ដុំព្រែកអ្នកតាក្បាលប្រាំបី ក្នុងពេលនោះ ឈ្មោះ លីម គឹមឡាង បានទៅប្រាប់ឈ្មោះ ឡុក ឡន
ដែលកំពុងលើកស្រូវនៅក្នុងស្រែក្បែរម្ដុំនោះដែរថា ឈ្មោះ ទឹម ទូច បាន ចា .ប់ ផ្ដួ ល ខ្លួនគេទៅលើពំនូកបាវស្រូវជាប់ផ្លូវ រួចធ្វើសកម្មភាពហើយប្រាប់ថា កុំឲ្យប្រាប់អ្នកណា
ដោយ ឈ្មោះ ទឹម ទូច សន្យាថា និងឱ្យលុយ ៣ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿងនៅពេលដែលឈ្មោះទឹម ទូច លក់គោរបស់គាត់ដាច់ ។
ពេលនោះឈ្មោះ ឡុក ឡន បានសម្លឹងមើលទៅពំនូកបាវស្រូវឃើញឈ្មោះ ទឹម ទូច ឈរនៅទីនោះ ។ ប្រហែលជា ១០ថ្ងៃក្រោយមក នៅវេលាម៉ោង ២និង០០នាទីឈ្មោះ ឡុក ឡន និងឈ្មោះ ខឹម សារិទ្ធ
កំពុងអង្គុយនិយាយគ្នានៅក្នុងសាលារៀនព្រែកឫស្សី ឈ្មោះ លឹម គឹមឡាង បានមកនិយាយប្រាប់ម្តងទៀតថាឈ្មោះ ទឹម ទូច បានលួងលោមនិងបបួលខ្លួនគេឈ្មោះ លឹម គឹមឡាង ឱ្យ ល ក់ ខ្លួនឱ្យឈ្មោះ ទឹម ទូច ។
ក្រោយមកទៀតឈ្មោះ លីន គឹមឡាង បាននិយាយប្រាប់ឈ្មោះ ឡុក ឡន បន្តបន្ទាប់ចំនួនពីរលើកទៀតបញ្ជាក់ថា ឈ្មោះ ទឹម ទូច បានធ្វើបាបតាម ចា ប់ ខ្លួនគេឈ្មោះ លឹម គឹមឡាង នេះរហូត
នៅពេលដែលទៅឃ្វាលគោម្ដងៗតែឈ្មោះ ឡុក ឡន មិនទាន់បានទៅប្រាប់ឪពុកម្ដាយឈ្មោះ លីម គឹមឡាងទេ។ លុះនៅថ្ងៃទី ០៣ ខែ ០៦ ឆ្នាំ ២០២១ វេលាម៉ោង ១១និង០០នាទី ឈ្មោះ យី លីម បានទៅតាមហៅកូន
ឈ្មោះ លីម គឹមឡាង នៅម្ដុំអ្នកតាក្បាលប្រាំបី ហើយឃើញកូនអង្គុយលើអង្រឹងក្បែរអ្នកតាក្បាលប្រាំបីនោះហើយឈ្មោះ យី លឹម បានហៅកូនត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះឈ្មោះ លឹម គឹមឡាង បានប្រាប់ឪពុកម្ដាយថា
ពេលគេអង្គុយនៅលើអង្រឹងក្បែរខ្ទមអ្នកតាក្បាលប្រាំបីនោះឈ្មោះ ទឹម ទូច នៅទីនោះដែរ ហើយ លួ ង លោ ម ចង់ ចា .ប់ ខ្លួនគេដោយសន្យាឲ្យលុយ ៣ម៉ឺនរៀល និងទិញទូរស័ព្ទឲ្យមួយគ្រឿង
ឈ្មោះ លឹម គឹមឡាង បន្តរៀបរាប់អំពីសក ម្មភា ព ឈ្មោះ ទឹម ទូច ធ្វើមកលើខ្លួនគេឈ្មោះ លឹម គឹមឡាង រយ:ពេលកន្លងមកដោយបាន ចា .ប់ គេបាន ស ម្រេ ច ចំនួន ៥ដងហើយ ។
ចំពោះការសាកសួរឈ្មោះ ទឹម ទូច ឆ្លើយថា មិនបានប្រព្រឹត្តសកម្មភាពអ្វីទៅលើឈ្មោះ លឹម គឹមឡាង ទេគ្រាន់តែ ធ្លា ប់ ដេញឈ្មោះ លឹម គឹមឡាង មិនឲ្យយកគោមកចងក្បែរស្រូវរបស់គាត់ប៉ុណ្ណោះ ។
ជន ស ង្ស័ យ ត្រូវបាននាំយកមកដល់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី ៕