មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គម ក្រោយមានគណនីហ្វេសបុកមួយឈ្មោះ គីមសាន ក្រូចឆ្មារ បានបង្ហោះសារ និងរូបថតប៉ុន្មានសន្លឹក អំពីបុរសម្នាក់ដែលតែងតែជិះម៉ូតូគៀបស៊ីលុយស្រីៗ នៅកន្លែងស្ងាត់ៗ
ជាក់ស្តែងគណនីហ្វេសបុ កខាងលើបានរៀបរាប់លំអិតថា៖ «២៤.១២.២០២០ សូមបងប្អូនប្រុងប្រយ័ ត្ននៅម្តុំស្តុបកងរាជអាវុ ធហត្ថទួលគោកមានជនខិលខូចម្នាក់ដើរតែគៀបសុីលុ យស្រីៗដែលជិះម៉ូតូតែម្នាក់ឯង ហើយវាថាគេជិះម៉ូតូគៀរម៉ូតូរបស់វា។
នេះជាលេសរបស់វាដើម្បីទារលុយពីស្រីៗ ដូច្នេះបើឃើញមុខជនម្នាក់នេះមេត្តាប្រុងប្រយ័ ត្នអោយបានខ្ពស់។ ចឹងហើយបើបងប្អូនបានជួបករណីបែបនេះសូមកុំឈប់ម៉ូតូក្បែរវាស្ងាត់ៗតែ២នាក់អី។ ត្រូវរកកន្លែងដែលមានមនុស្សម្នារហើយសឹមឈប់ម៉ូតូ»៕