សមត្ថកិច្ច ឃា ត់ ខ្លួនបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៥៥នាទី នៅចំណុចក្រោយវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី នៅចំណុចភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជន ស ង្ស័ យ ឈ្មោះ ហេង ស្រីរី ហៅស្រីពៅ ភេទស្រី អាយុប្រហែល ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
កន្លងមកនារី ស ង្ស័ យ បានស្គាល់គ្នាជាមួយឈ្មោះ រិ រួន ភេទស្រី អាយុ៣៨ឆ្នាំ រហូតរាប់អានគ្នាស៊ីជម្រៅធ្វើជាបងប្អូនធម៌នឹងគ្នាខណៈដែលឈ្មោះ រិ រួន ស្នាក់នៅនិងធ្វើជាកម្មករសំណង់ក្នុងបុរីរំដួល
នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយនារីសង្ស័យក៏បានស្នាក់នៅក្នុងការដ្ឋានជាមួយគ្នាដែរ ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីព្រឹក
ឈ្មោះ រិ រី ដែលត្រូវជាបងប្អូនឈ្មោះ រិ រួន បានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល 1AL-8770 មកលេងឈ្មោះ រិ រួន នៅក្នុងការដ្ឋានបុរីរំដួល
ក៏ជួបនឹងនារី ស ង្ស័ យ ឈ្មោះ ហេង ស្រីរី និងបានស្គាល់គ្នា រហូតមកដល់ថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង៨ព្រឹក នារីសង្ស័យក៏សុំឈ្មោះ រិ រីទៅលេងផ្ទះដើម្បីស្គាល់
ខណៈនោះឈ្មោះ រិ រី ក៏ជិះម៉ូតូរបស់ខ្លួនឌុបនារីសង្ស័យ រួមទាំងក្មួយស្រី២នាក់ មានឈ្មោះ ផេង ស្រីលាភ អាយុ១១ឆ្នាំ និងឈ្មោះ ផេង លីតា អាយុជាង១ឆ្នាំ ទៅផ្ទះនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ហើយដេកស្នាក់នៅជាមួយគ្នា រហូតដល់ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោង៧និង៣០នាទីព្រឹក នារី ស ង្ស័ យ បានខ្ចីម៉ូតូរបស់ឈ្មោះ រិ រី និងទូរស័ព្ទដោយនិយាយថា យកទៅដកលុយវីងនៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
ហើយពេលនោះនារីសង្ស័យក៏បានឌុបក្មេងស្រីឈ្មោះ ផេង ស្រីលាភ ទៅជាមួយដែរ។ លុះដល់វេលាម៉ោង៩ព្រឹក ដោយមិនឃើញនារីសង្ស័យត្រឡប់មកវិញ ទើបឈ្មោះ រិ រី ទូរស័ព្ទទៅនារី ស ង្ស័ យ
តែបែរជានារី ស ង្ស័ យ ឆ្លើយថា បើចង់បានម៉ូតូនិងក្មួយស្រីទៅវិញត្រូវ យកលុយ១៥០០ដុល្លារមកឱ្យខ្លួន។ ដោយមានការភ័យខ្លាច ទើបជនរងគ្រោះជាម្ចាស់ម៉ូតូមក ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចតែម្ដង។
លុះមកដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ទើបសមត្ថកិច្ចឃាត់ ខ្លួននារីសង្ស័យបាននៅចំណុចក្រោយវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
វេលាម៉ោង១១និង៥៥នាទី រួមទាំងយកជនរងគ្រោះឈ្មោះ ផេង ស្រីលាភ រួមទាំងម៉ូតូរបស់ជនរងគ្រោះបានមកវិញផងដែរ។ នារីសង្ស័យនេះ ត្រូវបាន កម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕