មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីយុវជនម្នាក់ត្រូវកម្លាំងអហចុះទៅធ្វើការឃាត់ខ្លួនដល់ផ្ទះតែម្តង ក្រោយទទួលបានពាក្យបណ្តឹង
ពាក់ព័ន្ធនឹងការ រួ .ម ភេ .ត ជាមួយ អា នី តិ ជ ន ដែលករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ សីហា នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ី ច័ន្ទ ឧសភា ហៅ ត្រេស អាយុ១៨ឆ្នាំ នៅភូមិ ឃុំ ដែលឃាត់ខ្លួនខាងលើ។ ដោយឡែក ក្មេងស្រីឈ្មោះ អូច ថាវរី អាយុ១២ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។
បើតាមការឱ្យដឹងពីសំណាក់អ្នកស្រី រ៉ុម ស៊ីផា ដែលត្រូវជាម្តាយបានឱ្យដឹងថា ឈ្មោះ ត្រេស បាននាំកូនស្រីគាត់ទៅ តាំងពីថ្ងៃទី២២ សីហា ហើយបានបាត់ដំណឹងមួយយប់។
ក្រុមគ្រួសារបានស្វែងរកនាងគ្រប់ទិសទីគ្នានដំណឹងឡើយ។ លុះនៅព្រឹកថ្ងៃទី២៣ សីហា ទើបឃើញកូនស្រីគាត់ត្រឡប់មកផ្ទះវិញ។ ក្រោយពីកូនស្រីមកដល់ផ្ទះ
ហើយសួរនាំដេញដោលទើបបែកធ្លាយថា យុវជន ត្រេស បាននាំកូនស្រីគាត់ទៅ រួ ម មេ ត្រី ពេញមួយយប់ ហើយគាត់ក៏សម្រេច ប្ដឹ ង ខាងកងរាជ អា វុ ធ ហ ត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។
បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះហាក់ត្រូវរ៉ូវគ្នា ហើយកន្លងមកពួកគេធ្លាប់ឌុបគ្នាដើរលែងជាបន្តបន្ទាប់ តែមិនធ្លាប់ឈានដល់ស៊ីជម្រៅដូចលើកនេះទេ។
យ៉ាងណាក៏ដោយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសួរនាំជន ស ង្ស័ យ និងរៀបចំឯកសារដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕