មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសវយ័៨០ឆ្នាំម្នាក់ មកពីភ្នំពេញ មកលេងកូននៅ ឃុំរាម ស្រុកព្រៃនប់ តែមិនទាន់បានជួបកូនផង
ដើរឆ្លងផ្លូវត្រូវរថយន្ត បុ ក ស្លា ប់ ទាំងព្រឹក ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង ០៦និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រ ២០៨-២០៩
ស្ថិតនៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ
ព្រះសីហនុ2A-4950 មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងបុរសម្នាក់កំពុងដើរឆ្លងផ្លូវ ឈ្មោះ ហាស អុិត ភេទប្រុស អាយុ៨០ឆ្នាំ ទីលំនៅ (ភ្នំពេញ)
មកលេងផ្ទះកូន ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យ ស្លា .ប់ នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តរ ត់ គេ ច ខ្លួនបាត់។
ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បុរសខាងលើត្រូវបានប្រគល់ជូនកូនចៅយកទៅធ្វើ បុ ណ្យ តា ម ប្រពៃណី៕