កូនអកតញ្ញូម្នាក់ខឹងម្តាយមិនឲ្យទៅសងគេ បានប្រមូលអីវ៉ាន់ក្នុងផ្ទះរួច ដុ ត បណ្តាលឲ ឆេះ ផ្ទះឈើលើថ្មក្រោមប្រកក្បឿងមួយខ្នងទំហំ៦គុណ៨ម៉ែត្រ ខូចខាតទាំងស្រុង
ខណៈម្តាយមិននៅផ្ទះទៅធ្វើចំការ ករណីនេះកើតហេតុថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ នៅនៅវេលាម៉ោង១២និង១៥នាទី ចំណុចកើតហេតុ ភូមិ តាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
អ៊ុំស្រីរងគ្រោះមានឈ្មោះ យុន ផាត ភេទ ស្រី អាយុ ៦៨ ឆ្នាំមានទីលំនៅភូមិ តាដោលទី១ ឃុំ អំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ កសិករ (ត្រូវជាម្តាយ)។
ចំណែកឯជន ស ង្ស័ យ ឈ្មោះ សេន ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ តាដោលទី១ ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។
ខូចខាតផ្ទះមួយខ្នង ទំហំ៦គុណ៨ម៉ែត្រ ប្រក់ក្បឿង ធ្វើពីឈើថ្មក្រោមសំយ៉ាបស័ង្កសីខាងមុខប្រវែង៧.០៥ម៉ែត្រ សំយ៉ាបស័ង្កសីចំហៀងប្រវែង ២៥ម៉ែត្រ(ខូចខាទាំងស្រុង)
និងមានសំភារៈផ្សេងៗទៀត ដូចជាទូទឹកកក១គ្រឿងម៉ាស៉ិនបោកខោអាវ ១គ្រឿងម៉ាស៉ីនខ្យល់ ១គ្រឿង និងមុង កន្ទាល ភួយ ខោអាវ មួយចំនួន។
មុនពេលកើតហេតុជន ស ង្ស័ យ ខាងលើ បានសុំលុយពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ រួចជន ស ង្ស័ យ ខាងលើបានខឹងម្ដាយក៏គំរាមថា៖
“និង ដុ ត ផ្ទះចោល “លុះដល់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ វេលាម៉ោងកេីតហេតុ ជន ស ង្ស័ យ ឈ្មោះសេន ម៉ៅ ឃេីញម្តាយមិននៅផ្ទះ (ទៅធ្វើស្រែចំការ)បានឡេីងទៅលេីផ្ទះ
ប្រមូលខោអាវ ក្រណាត់ មុងភួយ ពូក ដាក់គនៅមាត់ទ្វា រួចដាក់គន្លឹះទ្វាខាងក្នុងជាប់ ហេីយបានធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួន បណ្ដាលឱ្យឆេះខូចខាតទាំងស្រុង
ក្រោយពីធ្វើសកម្មភាព ដុ ត ផ្ទះរួច ជន ស ង្ស័ យ បាន រ ត់ គេ ច ខ្លួនបាត់។ លុះដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០នាទីកម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលឃុំអំពៅព្រៃ បានចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធី៕