មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីសមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកដឹកឡេអនឡាញម្នាក់ភ្លាមៗ
ក្រោយបុរសរូបនោះបានធ្វើការលួចលាក់បង្កប់គ្រឿងញៀននៅក្នុងកំប៉ុងឡេដើម្បីធ្វើការចែកចាយ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅរសៀលម៉ោង៣នេះ
នៅត្រង់ចំណុចស្ដុបចេនឡា ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុក សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមវីដេអូដែលត្រូវបានថតដោយអ្នកសារព័ត៌មានបានឱ្យដឹងថា គ្រឿងញៀនដែលបុរសនោះមានបំណងចែកចាយត្រូវបានដាក់នៅក្នុងកំប៉ុងឡេ
ហើយបុរសនោះបានដឹកជញ្ជូនដើម្បីយកទៅចែកចាយជូនភ្ញៀវ ប្រៀបដូចជាដឹកឡេលក់ឱ្យភ្ញៀវអញ្ចឹងដែរ តែនៅតែមិនអាចគេចផុតពីភ្នែករបស់សមត្ថកិច្ចបាននោះទេ។
ក្រោយឆែករកឃើញភស្តុតាងស្តែងៗ សមត្ថកិច្ចក៏បានធ្វើការវាយខ្នោះបុរសខាងលើ និងដកហូតវត្ថុតាងដើម្បីនាំខ្លួនមកសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់ផងដែរ។