មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា លី ហ្គេចមួយ បានបង្ហោះសារអំពីករណីទូរស័ព្ទរបស់នាងថា៖
«សុំផុសមួយទៅហួសចិត្តពេក ញុំបាត់ទូរសព្ទ័ថ្ងៃ2ពេលយប់បើរើសបានហើយបិតទូរសព្ទ័ម៉ងមិនថាមិនខឹងទេតែពេលបាត់ភ្លាមតេទៅភ្លាមលើកហើយនិយាយយ៉ាងស្រួលថា
បងទូរសព្ទ័ខ្ញុំជ្រុះមុននិងបងឯងរើសបានមែនញុំសុំវិញមកតបវិញយ៉ាងពិរោះទៀតចា៎បងញុំចាំនៅនិងលែងទៅដល់កន្លែងបាត់តេលែងលើក លូវដល់កំពុងចាមបាត់ហើយឈ្លាតថតរូបអោយមើលទៀតjkjនេះ ឌឺមេសsis Cute ដឹងថាទូរសព្ទ័ជាប់Apple ហើយនិង»
ពាក់ព័ន្ធនឹងករណីនេះ មហាជនបានសម្តែងការហួសចិត្តជាខ្លាំងចំពោះនារីម្នាក់ដែលរើសបានទូរស័ព្ទគេ ហើយមិនព្រមឱ្យម្ចាស់គេវិញ ហើយថែមទាំងបានថតរូបភាពឌឺម្ចាស់ទូរស័ព្ទទៀត។