នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ សមត្ថកិច្ចបានធ្វើការ ឃា ត់ ខ្លួនជន ស ង្ស័ យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់
បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំក្រុង. ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើ លួ ច មានស្ថានទម្ងន់ទោស ដែលបានធ្វើឡើងកាលពីវេលាម៉ោង ០២:៣០នាទី
យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចហាងលក់កុំព្យូទ័រ ដែលមានទីតាំងស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅវេលាម៉ោង ០២:៣០នាទី យប់ឈានចូលថ្ងៃទី ១១ ឆ្នាំ ២០២១ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ
បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង
iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូប ស្ពាយ ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាពហើយ ជន ស ង្ស័ យ បាន គេ ច ខ្លួនបាត់
ក្រោយពេលកើតហេតុ នៅថ្ងៃទី ១២ ខែសីហា ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ឃា ត់ ខ្លួន ជន ស ង្ស័ យ ឈ្មោះ កែរ ណាលុច
ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជន ស ង្ស័ យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យើងក៏បាននាំខ្លួនជន ស ង្ស័ យ យកមកធ្វើការសាកសួរ ។
ជន ស ង្ស័ យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន និងបានដកហូតវត្ថុតាង: computer និង iPad ដែលជារបស់ជនរងគ្រោះ ។
ក្រោយធ្វើការ ឃា ត់ ខ្លួន និងសួរនាំដឹងពីសកម្មភាពហើយ ជន ស ង្ស័ យ ត្រូវមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕