កាលពីថ្មីៗនេះ មហាជននាំគ្នាសោកស្ដាយ និងជួយរំលែកទុក្ខដ៏សែនក្រៀមក្រំរបស់ក្រុមគ្រួសារមួយ ដែលមានកូនប្រុសទើបតែកើតបាន ២០ថ្ងៃស្រាប់តែ បា ត់ ប ង់ ជី វិ ត
ដោយសារតែក្មេងនោះមានជំងឺមកតាំងពីកំណើត មិនចេះដកដង្ហើម ( ពេល ស្លា .ប់ គឺដោយសារ គាំ ង បេះ ដូ .ង និង ដា ច់ ស រ សៃ រ ឈា .ម ខួ រ ក្បា ល …) ។
កុមារនេះ គឺមានឈ្មោះ អ៊ុង ស៊ីហ្វ៊ី ធ្វើឱ្យអ្នកម្ដាយយំសោកបោកខ្លួនមិនស្ទើរ ដោយហេតុកូនជាទីស្រឡាញ់កើតមិនទាន់នឹងបាន ២០ថ្ងៃពេញលេញផង បែជា យ ម រា ជ ម កផ្ដា ច់ ស ង្ខា
បំបែកនិស្ស័យម្ដាយកូន គួរឱ្យស្រណោះស្រណោក និងសោកសង្រេងជាទីបំផុត ក្រោយការចាកចេញនេះ អ្នកម្ដាយបានផ្ដាំផ្ញើទៅកូនទាំងក្ដុកក្ដួលថា «កូនទៅឱ្យបានសុខណាកូន ជាតិក្រោយសូមកុំឱ្យកូនម្ដាយ មានជំងឺអ្វីទាំងអស់
សូមកុំឱ្យកូនអាយុខ្លីដូចជាតិនេះទៀត ហើយសូមឱ្យកូនអស់កម្មណាកូនប្រុស ម៉ាក់ប៉ាលាងបាបកម្មទាំងអស់ឱ្យកូនណា ។ កូនទៅដើរលេងឱ្យសប្បាយចិត្តណាកូន ចាំតិចណាប៉ាម៉ាក់នឹងយកមកវិញណាកូនកម្សត់ម្ដាយអើយ ប៉ាម៉ាក់
និងគ្រួសារស្រឡាញ់កូនខ្លាំងៗណាស់កូន នឹកកូនខ្លាំងណាស់ ។ ពាក្យក្នុងចិត្តជាច្រើន ដែលរៀបរាប់មិនអស់ទៀតម៉ាក់ប៉ាចងចាំកូនគ្រប់យ៉ាងណាកូនមិនបំភ្លេចទេ ស៊ីហ្វ៊ីកូនប្រុសម៉ាក់»