មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគណនីហ្វេសបុកមួយដែលមានឈ្មោះថា 陈嘉义 បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖
«ខ្ញុំមានមោទនភាពចំពោះខ្លួនអែងខ្លាំងណាស់ ដែលអាចដណ្តើមប្តីរបស់បងស្រីម្នាក់ដែលធ្លាប់ស្គាល់គ្នាច្រើនឆ្នាំកន្លងមកហើយ រយះពេលប៉ុន្មានខែចុងក្រោយនេះ
ខ្ញុំក៏យកប្តីរបស់គាត់បានសំរេច ខ្ញុំសប្បាយចិត្តណាស់ ដែលប្តីរបស់គាត់សុខចិត្តលះបង់គាត់និងកូនៗ ដើម្បីខ្ញុំ ខ្ញុំមានមោទនភាពណាស់ដែលប្តីគាត់ស្រែកអោយគាត់ខ្លាំងៗនៅចំពោះមុខខ្ញុំ
ពេលដែលគាត់ចាប់បានខ្ញុំកំពុង ដេកជាមួយប្តីរបស់គាត់ នៅក្នុងផ្ទះរបស់គាត់ ពេលដែលគាត់មិននៅផ្ទះ ប្តីគាត់ស្រែកខ្លាំងៗថា ម៉ាក់អស់សិទ្ធហើយ! ម៉ាក់ធ្វើនេះខុសហើយ ! យើងលែងគ្នាហើយ!!!!ហាសហា លែងគ្នាដោយសារខ្ញុំទេ
ខ្ញុំលួចញញឹមក្នុងចិត្ត នៅពេលឃើញស្រីជាប្រពន្ធម្នាក់នោះស្រែកយំដូចជាមនុស្សឆ្កួតនៅពេលបានលឺប្តី គាត់ដែលជាប្រុសរបស់ខ្ញុំនិយាយលើកតំកើនខ្ញុំ ប្រៀបដូចបងលើកជើងអូន ទៅជាន់ក្បាលនាងប្រពន្ធនោះចឹង ។
អូនអគុណដែលបង លើកតំកើនអូន ហៅអូន ម៉ាក់ៗ ស្មើនិងនាងប្រពន្ធដើមសំរាមនោះ។ ម៉ាក់អគុណប៉ាដែលស្រលាញ់ម៉ាក់ ហើយប៉ាព្រមលះបង់គ្រួសារដើម្បីម៉ាក់។ ប៉ាឈប់គិត ពីពួកវាទៀតណាប៉ា ម៉ាក់ស្រលាញ់ប៉ា
ហើយសំខាន់យប់ដែលប្រពន្ធប៉ាចាប់យើងបាននោះ ប៉ាកាន់ជើងអូន ប៉ាបារម្ភអូន ប៉ាការពារអូន ប៉ាអោយអូន ប៉ាចេញពីផ្ទះរបស់ប៉ា ទៅបន្តនៅផ្ទះសំណាក់ដែលយើងជួបគ្នាដំបូងទៀត
អូនមានមោទនភាពណាស់ €€ផ្តាំទៅនាងប្រពន្ធនោះផង នាងមិនហ៊ានផុស បែជាហ៊ានផ្ញើរូបដែលចាប់បានយើងដេកជា១ប្តីនាងមកយើងផង នាងត្រូវជួបបែបនេះហើយ !!!!!!!!»