មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ឈឺពោះ ទ្រាំមិនបានក៏បានជិះម៉ូតូបញ្ច្រាស់ផ្លូវដើម្បីរកបន្ទប់ទឹក
តែចៃដន្យអាក្រក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រហូតទ្រាំលែងបានបុរសនោះក៏បានបើកទ្វាឡានសមត្ថកិច្ចដោះទុក្ខសត្វនៅក្នុងឡាននោះតែម្តង ដើម្បីបញ្ជាក់ការពិត។
បើយោងតាមវីដេអូដែលត្រូវបានគេថតបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចកំពុងតែដាក់កម្លាំងដើម្បីចាប់បុគ្គលដែលជិះល្មើសនឹងច្បាប់ចរាចរណ៍
ហើយក៏បានប្រទះឃើញម៉ូតូមួយគ្រឿងជិះបញ្ច្រាស់ ក៏បានឃាត់សួរនាំ ក្រោយមកបុរសនោះបានប្រាប់ថា គាត់ឈឺពោះខ្លាំងទើបប្រញាប់ទៅបន្ទប់ទឹក
តែទោះបីជាយ៉ាងណាសមត្ថកិច្ចមិនយល់ព្រម និងបានជម្នះឃាត់ម៉ូតូនោះ ទើបបុរសនោះខឹងទ្រាំលែងបាន ក៏បានដើរទៅបើកទ្វាឡានសមត្ថកិច្ចបញ្ចេញមួយទំហឹងពេញតែម្តង។
យ៉ាងណាក៏ដោយ នៅក្នុងវីដេអូ គេមិនបានបញ្ជាក់ថា សមត្ថកិច្ចនឹងធ្វើយ៉ាងណាចំពោះបុរសដែលជាម្ចាស់ម៉ូតូដែលបានជិះបញ្ច្រាស់ និងដោះទុក្ខសត្វលើឡានសមត្ថកិច្ចនោះទេ។