មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ត្រូវបានប្រពន្ធដេញវាយរករឿងពេញកន្លែងចាក់វ៉ាក់សាំងក្រោយពីស្ត្រីជាប្រពន្ធបានទៅទទួលការចាក់វ៉ាក់សាំង
តែចៃដន្យស្រាប់តែប្រទះឃើញប្តីខ្លួនកំពុងតែនាំស្រីស្នេហ៍ទៅចាក់វ៉ាក់សាំងដែរ ទើបបង្កឱ្យមានជម្លោះឈ្លោះគ្នាពេញកន្លែងចាក់វ៉ាក់សាំង ដែលករណីនេះបានកើតឡើងនៅឯប្រទេសថៃកាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានគេស្គាល់នោះទេ ដោយគ្រាន់តែដឹងថា ពួកគេកំពុងតែមកទទួលការចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ១៩។
នៅមុនពេលកើតហេតុ បុរសជាប្តីបាននាំស្រីស្អាតម្នាក់ចូលមកកន្លែងចាក់វ៉ាក់សាំង ចាប់លេខ និងអង្គុយរង់ចាំដើម្បីទទួលការចាក់វ៉ាក់សាំង ភ្លាមៗនោះស្រាប់តែមានស្រ្តីម្នាក់ទៀតដើរចូលមកចាប់លេខ
ដើម្បីទទួលការចាក់វ៉ាក់សាំងដែរ ស្រាប់តែក្រលេកឃើញបុរសជាប្តីនៅជាស្រីស្នេហ៍ក៏បានរករឿងផ្អើលពេញហ្នឹង រហូតដល់សន្តិសុខបានចូលមកឃាត់ដើម្បីបំបែកពួកគេតែម្តង។
ក្រោយមានការសួរនាំ និងសម្រុះសម្រួលពីសំណាក់ក្រុមគ្រូពេទ្យ ទើបប្តីប្រពន្ធ ខាងលើយល់ព្រមបញ្ចប់រឿង និងបន្តទៅជជែកគ្នានៅផ្ទះបន្តទៀត ហើយពួកគេក៏បានបន្តការចាក់វ៉ាក់សាំងរបស់ខ្លួនជាធម្មតា
ខណៈដែលបុរសជាប្តីបានចាកចេញពីកន្លែងនោះភ្លាមៗ ក្រោយមានការសម្រុះសម្រួល ដើម្បីបញ្ជៀសភាគីស្ត្រីទាំង២កុំឱ្យមានការតឹងសរសៃកដាក់គ្នាបន្ថែមទៀតផងដែរ។