មិនសរសើរមិនបាន! ឃើញផ្លូវមានជង្ហុកច្រើនពេក ស្ត្រីជនជាតិជប៉ុនម្នាក់បានធ្វើរឿងមួយនេះជារៀងរាល់ថ្ងៃ

ព៍តមានជាតិ

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងរ៉ាវគួរឲ្យកោតសរសើរមួយ ដោយមានជនជាតិជប៉ុនមួយរូបដែលប្រកបរបរបើកហាងនៅក្នុងក្រុងព្រះសីហនុ បានចាក់បំពេញជង្ហុកដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Kuy Hok បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“បងស្រីជនជាតិជប៉ុនហាងសាមូរ៉ៃ ក្រុងព្រះសីហនុ បានចាក់បំពេញជង្ហុកផ្លូវក្បែរផ្ទះជាងលីមរាល់ថ្ងៃ។ Japanese Lady who worked at Samurai Restaurant Sihanoukville always fill the hole in the road for better conditions of driving”។ ក្រោយពីបានបង្ហោះនូវសកម្មភាពនេះមានមហាជនជាច្រើនបានសម្តែងការកោតសរសើរ ចំពោះស្រី្តជនជាតិជប៉ុនរូបនោះដែលបានជួយចាក់បំពេញកន្លែងពិបាកធ្វើដំណើរ ហើយចាក់បំពេញជារៀងរាល់ថ្ងៃថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *