មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយកូនប្រុសបានប្រើសាំង ដើម្បី ដុ .ត ម្តាយបង្កើតរបស់ខ្លួនទាំង រ ស់ រហូតបាត់បង់ជីវិត ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីពេលថ្មីៗនេះនៅក្នុងខេត្តវង់តាវ ប្រទេសវៀតណាម ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្តនោះគឺមូលហេតុដែលជម្រុញឱ្យកូនប្រុសធ្វើបែបនេះគឺព្រោះតែខឹងម្តាយមិនព្រមចូលដណ្តឹងប្រពន្ធឱ្យខ្លួន។
ប្រភពពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសឈ្មោះ ង៉ុន ធៀន អាយុ ២៧ ឆ្នាំរស់នៅឃុំសៀនម៉ុក ឯស្ត្រីជាម្តាយមានអាយុ ៥២ឆ្នាំ ស្នាក់នៅផ្ទះជាមួយនឹងកូនប្រុសដែលជាជន ស ង្ស័ យ ។
យោងតាមព័ត៌មានបឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនោះប្រជាជននៅក្បែលនោះបានឃើញផ្ទះម្តាយចាស់ដែលជាជនរងគ្រោះត្រូវជាម្ដាយបង្កើរបស់បុរសជាកូនត្រូវបាន ភ្លើ ង ឆេះ យ៉ា ង ខ្លាំង ។
នៅពេលដែលអ្នកជិតខាងបានមកដល់ពួកគេបានឃើញគ្រឿងសំភារះជាច្រើនកំពុង ឆេះ នៅក្នុងផ្ទះហើយ ខណៈដែលម្តាយវិញត្រូវបានឆេះ នៅសល់តែកំទេចកំទីតិចតួចតែប៉ុណ្ណោះ
នៅពេលខណៈដែលភ្លើងកំពុងឆេះនោះ ក៏បានឃើញជន ល្មើ ស ដែលជាកូនបាននៅក្នុងផ្ទះនោះដែរ តែគេបានត្រឹមតែឈរមើលម្តាយរបស់ខ្លួនទាំងញញឹមតែប់ុណ្ណោះ។
ភ្លាមៗនោះប៉ូលីសនៅ ឃុំសៀនម៉ុក និង ភ្នាក់ងារមន្រ្តីជំនាញបានចុះមកធ្វើការពិនិត្យនៅកន្លែងកើតហេតុ និងស៊ើបអង្កេតករណីនេះ ហើយបុរសជាកូនក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ ដោយសារតែកូនប្រុសនោះបានអះអាងថារូបគេជាអ្នក ដុ ត ផ្ទះ។
បើតាមការឱ្យដឹងពីសំណាក់កូនប្រុសបានសារភាពទាំងញញឺមថា ម្តាយរបស់ខ្លួនសមតែបែបនេះ ព្រោះតែគាត់មិនព្រមទៅចូលស្តីកូនក្រមុំនៅឯចុងភូមិឱ្យខ្លួន ទើបខ្លួនធ្វើបែបនេះតែម្តងទៅ។
ក្រោយកើតហេតុបុរសជាកូនត្រូវបានសមត្ថកិច្ចអូសកយកទៅប៉ុស្តិ៍ដើម្បីចាតវិធានការតាមផ្លូវច្បាប់ ខណៈដែលម្តាយក៏ត្រូវបានអ្នកជិតខាងជួយចាត់ចែងរៀបចំធ្វើបុណ្យបន្តិចបន្តួចជូនដល់គាត់ផងដែរ។