កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងប៉ូលិសស្រុកក្រឡាញ់ នៅថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២២ បានចុះស្រាវជ្រាវ និងឈានដល់ការ ឃា ត់ ខ្លួនជន ស ង្ស័ យ ម្នាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ជ្រមុជទឹកឱ្យ ស ន្ល ប់
រួច ចា ប់ បានសម្រេច ហើយបោះចូលក្នុងស្រែឱ្យស្លាប់ កាលពីយប់ថ្ងៃទី៨ឧសភាឆ្នាំ២០២២ កន្លងទៅ នៅចំណុចវាលស្រែ ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សមត្ថកិច្ចនិយាយថា ជន ស ង្ស័ យ ឈ្មោះអុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ សព្វថ្ងៃរស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ពាក់ពន្ធនិងករណី រំ .លោ .ប ស ម្លា ប់ ។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខ ល ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាជីដូនក្មេងស្រីរងគ្រោះដែលមានទីលំនៅខេត្តសៀមរាប បានឱ្យដឹងថា «នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៩និង៣០នាទីយប់
ចៅស្រីរបស់គាត់ឈ្មោះ ផ ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ទុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ» ។
សាក្សីដដែលបន្តថា «ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបម្តងទៀត ហើយបាននិយាយថាឈ្មោះ វឿភេទប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ,
ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀតលុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅតែមិនឃើញ ,ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឱ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញលុះដល់ម៉ោង៥ព្រឹកថ្ងៃទី៩ឧសភាឆ្នាំ២០២២ ទើបរកឃើញចៅស្រីរបស់ខ្លួន ដេ .ក ស្លា .ប់ នៅវាលស្រែ»។
យោងតាមចម្លើយសារភាពរបស់ជន ស ង្ស័ យ ឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើបានអោយដឹងថា«ខ្លួនពិតជាបាន ចា ប់ ជនរងគ្រោះជ្រមុជក្នុងទឹកឱ្យ ស ន្ល ប់ រួចយកមកបានសម្រេច ហើយបានបោះជនរងគ្រោះចូលទៅក្នុងទឹកវិញពិតប្រាកដមែន»។
បច្ចុប្បន្នជន ស ង្ស័ យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនាថ្ងៃទី១០ឧសភាឆ្នាំ២០២២ ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕